Social Network

ទីបំផុតទង្វើជន​ដៃដល់គេចមក​សំងំ​ក្នុង​​ខេត្ត​​សៀម​​រាប៖​ សារ​ភាព​​​ទាំង​​អស់

ខេត្តសៀមរាប ៖ ពិតជាឈាមស្រែកស្បែកហៅ ដោយកម្លាំងសមត្ថកិច្ចចម្រុះនៃខេត្តសៀមរាបនិងខេត្តបន្ទាយមានជ័យ សហការជាមួយនគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃបានស្រាវជ្រាវចាប់ជនសង្ស័យដែលបានរំ.លោ.ភ.រួចស.ម្ល.ា.ប់នារីបម្រើការនៅកាស៊ីណូម្នាក់នៅប៉ោយប៉ែត ដោយបានមកសំងំខ្លួននៅក្នុងខេត្តសៀមរាប ហើយក៏បានឆ្លើយសារភាពពីរឿងរ៉ាវទាំងអស់ដែលខ្លួនបានប្រព្រឹត្តលើជនរងគ្រោះ ។

លោកវរសេនីយ៍ទោ សុខ ម៉េងអ៊ាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានឱ្យដឹងថា នៅវេលាម៉ោង២០និង៣៥នាទីយប់ថ្ងៃទី០៤ មីនា ឆ្នាំ២០២១ កម្លាំងបានធ្វើស្រាវជ្រាវរកឃើញជនដៃដល់ឈ្មោះរឿន ធារិន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដរស់នៅភូមិដីថ្មី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងករណីឃា.ត.ក.ម្មគិតទុក (រំ.លោ.ភស.ម្លាប់) លើជនរងគ្រោះឈ្មោះ ហួន ស្រី ភេទស្រី អាយុ២៣ឆ្នាំ ជាបុគ្គលិកកាស៊ីណូ ស្ថិតនៅចំណុចបន្ទប់ជួល ក្នុងភូមិក្បាលស្ពាន១ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លុះដល់វេម៉ោង០៩និង៤០នាទីយប់ថ្ងៃទី០៤ មីនា២០២១ កម្លាំងយើងចាប់ខ្លួនជនសង្ស័យខាងលើបាននៅចំណុចបន្ទប់ផ្ទះសំណាក់យីហោប៊ុនថា III ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង.ខេត្តសៀមរាប។

លោកបន្តថា តាមការស្តាប់ចម្លើយរបស់ឈ្មោះរឿន ធារិន បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពខាងលើ់នេះពិតមែន ដោយនៅអំឡុងដើមឆ្នាំ២០១៨ ខ្លួនបានស្គាល់ និងលង់ស្រឡាញ់នារីរងគ្រោះ តែនាងមិនដឹងខ្លួននោះ ។

នៅវេលាម៉ោង០៨ព្រឹក ថ្ងៃ០២ មីនា ខ្លួនបានទៅគោះទ្វារបន្ទប់ជនរងគ្រោះ ពេលនាងបើទ្វារខ្លួនក៏បានច្រាននាងចូលក្នុងបន្ទប់ ចាប់នាងផ្តួលទៅលើការ៉ូ បានយកកូនកាំបិតភ្ជង់ទៅជនរងគ្រោះ។ បន្ទាប់ មកក៏វាយចំពោះនាងបណ្តាលឲ្យចុកឆ្អល់គ្មានកម្លាំងរើបំរះ ហើយបានធ្វើសកម្មភាពរំលោភសេពសន្ថវៈទៅលើជនរងគ្រោះបានសម្រេចមួយលើក។ ដោយបារម្ភខ្លាចជនរងគ្រោះប្តឹង គេក៏បានយកកូនកំបិតចាក់ច្រត់ទៅលើបំពង់.កជនរងគ្រោះ បណ្តាលឲ្យដាច់ខ្យល់ស្ល.ា.ប់ភ្លាមៗ នៅនិងកន្លែង ។

បន្ទាប់មក រូបគេក៏បានប្រមូលយកសម្ភាររបស់ជនរងគ្រោះមានដូចជា ទូរស័ព្ទម៉ាក Oppo ១គ្រឿង, ចិញ្ចៀន២វង់, ខ្សែក១ខ្សែ, ប្រាក់បាត៦.០០០បាត, ប្រាក់ដុល្លារ១២០$ ហើយឡើងជិះរថយន្តឈ្មួលគេចខ្លួនមកខេត្តសៀមរាប។

លោកបន្តថា វត្ថុតាងដែលពិនិត្យឃើញជារួមក្នុងពេលប្រតិបត្តការមាន៖ កាបូបស្ទាយពណ៌ខ្មៅ១ផ្ទុកនូវ ទូរស័ព្ទម៉ាក Oppo ១គ្រឿង (ជារបស់ជនរងគ្រោះ), ខ្សែ.កលោហធាតុពណ៌ទង់ដែង១ខ្សែ (ជារបស់ជនរងគ្រោះ), ចិញ្ចៀនលោហធាតុពណ៌ទង់ដែង២វង់ (ជារបស់ជនរងគ្រោះ) កូនកាំបិតបត់ដងលឿង១ (ដែលគេយកទៅចាក់សម្លាប់ជនរងគ្រោះពេលធ្វើសកម្មភាពខាងលើ) និងខោអាវចំនួន។

បច្ចុប្បន្ន នសង្ស័យ និងវត្ថុតាងខាងលើត្រូវកម្លាំងសមត្ថកិច្ចខេត្តសៀមរាប ប្រគល់ឱ្យកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តបន្ទាយមានជ័យ បន្តនីតិវិធីទាំងយប់៕