Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប៉េអឹម ចាប់ឈើ ៤៧ដុំ សល់ពី​ឈ្មួញ លាក់ទុកក្នុងព្រៃ បម្រុងដឹក​ឆ្លង​ដែន​ទៅវៀតណាម

  • Print

ខេត្តរតនគិរី៖ គំនរឈើចំនួន ៤៧ដុំ ដែលសេសសល់ពីក្រុមឈ្មួញរកស៊ីកន្លងមក ដែលលាក់ទុកក្នុងព្រៃ បម្រុងដឹកឆ្លងដែន ទៅលក់នៅប្រទេសវៀតណាម ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកអណ្តូងមាស ដឹកនាំដោយលោកវរសេនីយ៍ត្រី ហាក់ ប៊ុន្នី មេបញ្ជាការកងរាជអាវុធហត្ថស្រុក ចុះបង្រ្កាប និងរឹបអូស ប្រគល់ឱ្យជំនាញរដ្ឋបាលព្រៃឈើចាត់ការបន្តតាមនីតិវិធីច្បាប់។

ការប្រតិបត្តិការបង្ក្រាបនោះ បានធ្វើឡើង នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ នៅភូមិតាំងសេ ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី។ គំនរឈើនោះ មានចំនួន ៤៧ដុំ ដែលសេសសល់ពីឈ្មួញរកស៊ីកន្លងមក លាក់ទុក បម្រុងដឹកឆ្លងដែន យកទៅលក់នៅប្រទេសវៀតណាម។

សមត្ថកិច្ចថា ឈើទាំងអស់ មិនទាន់វាស់វែងនៅឡើយ ហើយការបង្ក្រាបនោះ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី ផងដែរ។ ក្រោយបង្ក្រាបនោះ វត្ថុតាង ក៏បានដឹកយកទៅរក្សាទុកនៅស្នាក់ការ ៧៨៧ ដើម្បីប្រគល់ឱ្យជំនាញរដ្ឋបាលព្រៃឈើ ចាត់ការបន្តតាមនីតិវិធីច្បាប់ព្រៃឈើ៕

ដកស្រង់ពី៖កោះសន្តិភាព