Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នគរបាលព្រហ្មទណ្ឌកំរិតស្រាល ចាប់បានចោរលួចកាច់កម៉ូតូម្នាក់

  • Print

ភ្នំពេញ៖ បុរសម្នាក់ ជិះម៉ូតូ ទៅអង្គុយលេង នៅមុខមាត់ទន្លេ ត្រូវបានជនសង្ស័យ លួចកាច់កម៉ូតូ បានសម្រេច។ តែចៃដន្យ ត្រូវបានកម្លាំងព្រហ្មទណ្ឌកំរិតស្រាល ចាប់ចោរនោះ បាន។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវ១៤៤ នៅចំណុចមាត់ទន្លេ ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ។

បុរសម្ចាស់ម៉ូតូ ឈ្មោះ នុន អាយុ ៣១ឆ្នាំ ធ្វើការនៅក្រុមហ៊ុនមួយ ស្នាក់នៅក្រុងតាខ្មៅ ខេត្តកណ្តាល។ ម៉ូតូ ដែលចោរលួច ម៉ាកហុងដាឌ្រីម ស៊េរី ឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខក្រចេះ 1C-0844។

ចំណែកចោរ មិនត្រូវបានបញ្ចេញអត្តសញ្ញាណទេ។ ក្រោយលួចកាច់កម៉ូតូរបស់ជនរងគ្រោះ បានសម្រេចហើយ ចោរនោះ បានបើកម៉ូតូ រត់គេចខ្លួន តែត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌ ដេញតាមប្រផាប់ចាប់ប្រផីញ រហូតដល់ផ្លូវលេខ៩៣ ម្តុំសាលាពញាក្រែក ទើបឃាត់បានទាំងម៉ូតូ និងទាំងជនសង្ស័យ យកទៅប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍ផ្សារកណ្តាល១ ដើម្បីសួរនាំជាបន្តទៅទៀត៕

ដកស្រង់ពី៖កោះសន្តិភាព