Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចាប់បុរសម្នាក់ ពីបទជួញដូរ​គ្រឿងញៀន និងរក្សាទុកកាំភ្លើង

  • Print

បន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ ត្រូវបានឃាត់ខ្លួន ករណីជួញដូរគ្រឿងញៀន ៥កូនថង់រក្សាទុកកាំភ្លើងខ្យល់ ១ដើម និងអាវុធសេកាសចាស់ គ្មានស្នាប់ ១ដើម។ បុរសនោះ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១។លោកវរៈសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីស្រាវជ្រាវនិងបង្ក្រាបបល្មើសនៃបញ្ជាការដ្ឋានកងរាជអាវុហត្ថខេត្តបន្ទាយមានជ័យ បានអោយថា៖ជនសង្ស័យ មានឈ្មោះ អឿន កវី ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិពន្លិច ឃុំសំរោង ស្រុកអូរជ្រៅ។

លោកបានបញ្ជាក់ថា នៅពេលឃាត់ខ្លួនជនសង្ស័យ ជាមុខសញ្ញាជួញដូរគ្រឿងញៀន គឺកម្លាំងបានស្រាវជ្រាវ និងរឹបអូសមានវត្ថុតាងគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន ហៅ ខេទឹកកក ចំនួន ៥ថង់តូច ស្មើ ១១,០៤ក្រាម កាំភ្លើងខ្យល់ ១ដើម និងកាំភ្លើងសេកាសេ ១ដើមគ្មានស្នាប់ (ដែកសុទ្ធ) ព្រមទាំងសម្ភារៈប្រើប្រាស់គ្រឿងញៀន។ បុរសនោះ ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ នៅភូមិពន្លិច ឃុំសំរោង ស្រុកអូរជ្រៅ។

លោកវរៈសេនីយ៍ទោ ព្រហ្ម ថេង បានបញ្ជាក់ថា ក្រោយពេលឃាត់ខ្លួនជនសង្ស័យ ហើយកម្លាំងជំនាញ បាននាំយកមកសាកសួរ ហើយបានបញ្ជូនជននោះ រួមទាំងវត្ថុតាងថ្នាំញៀន និងអាវុធ ២ដើម ទៅសាលាដំបូងខេត្ត៕

ដកស្រង់ពី៖កោះសន្តិភាព