Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទប់ស្កាត់ពលករចំណាកស្រុកខុសច្បាប់ ត្រូវរកមេខ្យល់ឲ្យឃើញ!

  • Print

បន្ទាយមានជ័យ៖ ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង បានណែនាំដល់កងកម្លាំងការពារព្រំដែនថា ដើម្បីទប់ស្កាត់ពលករចំណាកស្រុកបាន ត្រូវស្រាវជ្រាវចាប់មេខ្យល់ អោយអស់សិន។

ការលើកឡើងដូច្នេះ បានធ្វើឡើង ក្នុងកិច្ចប្រជុំពង្រឹងការងារព្រំដែន កាលពីរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ នៅសាលាស្រុកម៉ាឡៃ។លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានរាយការណ៍ អំពីសកម្មភាពរបស់កងកម្លាំងនគរបាលព្រំដែន ដែលបានពង្រឹងការទប់ស្កាត់ពលករចំណាកស្រុក លួចឆ្លងដែនខុសច្បាប់ គេចវេះពីការធ្វើចត្តាឡីស័ក។

ក្នុងនោះ កម្លាំងនគរបាលការពារព្រំដែនគោក សហការជាមួយកម្លាំងយោធា មានតំបន់ប្រតិបត្តិការសសឹករងខេត្តបន្ទាយមានជ័យ កម្លាំងកងពលតូចថ្មើរលេខ៥១ បានចេញល្បាត និងទប់ស្កាត់ពលករចំណាកស្រុក ហើយបានបញ្ជូនទៅដាក់តាមមណ្ឌលធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ និងឃាត់ខ្លួនមេខ្យល់ បញ្ជូនទៅសាលាដំបូង ចាត់ការ តាមច្បាប់ជាច្រើនករណី។

ក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង បានមានប្រសាសន៍ ណែនាំដល់កងកម្លាំង ដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែន ដើម្បីទប់ស្កាត់ពលករចំណាកស្រុកខុសច្បាប់ ដែលគេចវេះពីការធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ ដើម្បីបង្ការទប់ស្កាត់កូវីដ១៩ មិនអោយរីករាលដាលក្នុងសហគមន៍ គឺកម្លាំងយើង ត្រូវស្រាវជ្រាវចាប់មេខ្យល់អោយអស់ ទើបទប់ស្កាត់ពលករចំណាកស្រុកខុសច្បាប់បាន។

លោកឧត្តមសេនីយ៍ ក៏បានណែនាំដល់កងកម្លាំងការពារព្រំដែន ត្រូវអនុវត្តតាមសារណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទប់ស្កាត់ពលករចំណាកស្រុកខុសច្បាប់ និងបង្ការទប់ស្កាត់កូវីដ១៩។

ក្នុងនោះ កម្លាំងឈរជើងតាមបន្ទាត់ព្រំដែន ក៏ត្រូវពង្រឹងការទប់ស្កាត់ពលករចំណាកស្រុកខុសច្បាប់អោយបាន ព្រោះនៅពេលខាងមុខនេះ ប្រជាពលរដ្ឋខ្មែរយើង ដែលធ្វើការនៅប្រទេសថៃ នឹងសម្រុកចូលមកកម្ពុជាវិញ ដើម្បីជួបជុំគ្រួសារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយខ្មែរខាងមុខនេះ។ ចលនាវិលមកស្រុកវិញនេះ ជាការក្តីព្រួយបារម្ភ ក្នុងការឆ្លងរាលដាលជំងឺកូវីដ១៩៕

ដកស្រង់ពី៖កោះសន្តិភាព