Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុម​ចោរ​ញី​ឈ្មោល​ធ្វើ​ស៊ី​ម្ចាស់​វី​ង​វេ​លុយ​ទៀត​ហើយ​បន្សល់​ទុក​តែ​សកម្មភាព​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព

  • Print

ខេត្តបាត់ដំបង ៖ រូបរាង និងសកម្មភាពក្រុមចោរស្រីប្រុសចំនួន០៣នាក់ ដែលមានពាក់ម៉ាស់បិតមុខផងបានបន្សល់ទុកយ៉ាងច្បាស់ក្រឡែតនៅក្នុងកាមេរ៉ាសុវត្ថិភាពដែលបណ្ដាក់គ្នាដូចខ្យងចូលធ្វើសកម្មភាពបន្លំលួចលុយអស់គ្មានសល់ នៅក្នុងទីតាំង«វីង» វេលុយមួយកន្លែង កាលពីវេលាម៉ោង៨និង៣៨នាទីព្រឹក ថ្ងៃទី១១ ខែមិនា នៅចំណុចភូមិស្ទឹងចក ឃុំព្រៃតូច ស្រុកមោងឬស្សី រួចនាំគ្នាឡើងជិះម៉ូតូគេចខ្លួនដោយសុវត្ថិភាព ។

យោងតាមសេចក្ដីរាយការណ៍បានឱ្យដឹងថា ក្រុមចោរមានគ្នា០៣នាក់ (ស្រីម្នាក់) ជិះម៉ូតូ០២គ្រឿង ម៉ាកហុងដាឌ្រីម (មិនស្គាល់ស៊េរីឆ្នាំ និងស្លាកលេខ) បានធ្វើសកម្មភាពចូលទៅបន្លំលួចយកលុយនៅកន្លែង«វីង» វេលុយរបស់ជនរងគ្រោះឈ្មោះ ទូច ស្រីនាង ភេទស្រីអាយុ២៦ឆ្នាំ ។សេចក្ដីរាយការណ៍បានឱ្យដឹងទៀតថា ក្រុមនេះបានឈប់ម៉ូតូនៅឯផ្លូវជាតិរួមគ្នាដើរចូលទៅកាន់កន្លែង«វីង» ។

ពេលនោះជនម្នាក់ បានប្រើល្បិចធ្វើជាសួររកទិញកាតទូរស័ព្ទលុះម្ចាស់វីង ដើរចេញពីបន្ទប់វីងបានប្រហែលជាង១០ម៉ែត្រ ស្រាប់តែបុរសម្នាក់បានបន្លំចូលទៅប្រមូលយកលុយនៅក្នុងបន្ទប់វីងយ៉ាងរហ័ស រួចនាំគ្នាឡើងជិះម៉ូតូគេចខ្លួនបាត់ស្រមោលអស់ពីទីនោះភ្លាមៗដែរ ដោយបន្សល់ទុកតែរូបរាង និងសកម្មភាពនៅក្នុងកាមេរ៉ាសុវត្ថិភាព ដែលជនរងគ្រោះបានបំពាក់នៅខាងមុខផ្ទះ ។

បើតាមជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា លុយកាក់ដែលត្រូវបាត់បង់ដោយសារក្រុមចោរញីឈ្មោល០៣នាក់ លួចយកទៅមាន លុយខ្មែរចំនួន០៧លានរៀល លុយដុល្លារចំនួន៦០០ដុល្លា, លុយថៃចំនួន១ម៉ឺនបាត ។

ជនរងគ្រោះបានបញ្ជាក់ប្រាប់សមត្ថកិច្ចថា ក្រុមចោរបានឈប់ម៉ូតូនៅឯចិញ្ចើមថ្នល់ រួចនាំគ្នាដើរចូលមកកាន់ទីតាំងវីងរបស់គាត់ ។ គាត់មិនបានសង្ស័យថា ពួកគេជាជនទុច្ចរិតទេ តែពេលនោះជនម្នាក់ បានសួររកទិញកាតទូរស័ព្ទ ។

លុះពេលគាត់ដើរចេញពីបន្ទប់វីងទៅយកកាតមិនទាន់បានប៉ុន្មានម៉ែត្រផង ក៏ត្រូវបុរសម្នាក់បន្លំចូលលួចលុយនៅក្នុងបន្ទប់វីង រួចពួកគេចាកចេញយ៉ាងរហ័សបំផុត ។គាត់បានដឹងថា បាត់លុយ ក្រោយពេលពួកគេជិះម៉ូតូគេចខ្លួនបាត់អស់ទៅហើយ ។

ដោយឡែក បើពិនិត្យមើលរូបភាពក្រុមចោរញីឈ្មោល ដែលបន្សល់ទុកនៅក្នុងកាមេរ៉ាសុវត្ថិភាពឯណោះវិញ គេឃើញក្រុមចោរហាក់រៀបផែនការជាក់លាក់ណាស់ ក្នុងពេលធ្វើសកម្មភាព ។ ពួកគេបានបណ្ដាក់គ្នាដូចខ្យង ចាប់តាំងពីជិះម៉ូតូមកដល់ពេលធ្វើសកម្មភាព និងក្រោយធ្វើសកម្មភាពបានសម្រេច ។

ពួកគេបានឈប់ម៉ូតូនៅលើចិញ្ចើមថ្នល់ខាងមុខទីតាំង«វីង» គេឃើញស្ត្រីមាឌធំសម្បុរជ្រះបន្តិច បានជិះម៉ូតូម្នាក់ឯង ទៅឈប់នៅខាងមុខក្រៅរបងផ្ទះ រួចចុះដើរចូលមកកន្លែងវីង ។

រីឯបុរសម្នាក់ពាក់ម៉ាស់ និងពាក់មួកកន្តិបក៏ដើរចូលដែរ តែមួយប៉ព្រិចភ្នែកប៉ុណ្ណោះ ស្រាប់តែគេឃើញបុរសនេះដើរចេញវិញ យ៉ាងលឿងដោយមានកាន់កាបូប ឬថង់ខ្មៅមួយទៅជាមួយផងដែលមានអ្នកជិះម៉ូតូមកទទួលនៅខាងក្រៅរបងផ្ទះ ។

បើមើលរូបភាព និងសកម្មភាពក្រុមចោរទាំងនេះពួកគេហាក់រៀបផែនការបានល្អ និងមានជំនាញបំផុត ។ ស្ត្រីម្នាក់ហាក់បង្ហាញមុខ និងរូបរាងយ៉ាងច្បាស់ ។ មន្ត្រីម្នាក់និយាយថា បើតាមភិនភាពជនទាំង០៣នាក់នេះ គឺជាមុខសញ្ញាដែលធ្លាប់ធ្វើសកម្មភាពដូចគ្នានេះនាពេលកន្លងមក តែសមត្ថកិច្ចហាក់ទាល់តំរិះក្នុងការបង្ក្រាប ។

នេះជារឿងដដែលៗ ដែលក្រុមបិតមុខនេះតែងដើរធ្វើសកម្មភាពនៅតាមទីតាំង«វីង» វេលុយនៅបណ្ដាស្រុកនានា ។ ដោយសារតែសមត្ថកិច្ចមិនអាចបង្ក្រាបក្រុមចោរនេះបាន ដូច្នេះហើយទើបធ្វើឱ្យក្រុមនេះរឹតតែបានដៃដើរបង្កព្យុះភ្លៀងមុនថមថយ ។

យ៉ាងណាក៏ដោយ ជុំវិញករណីក្រុមចោរញីឈ្មោលបន្លំលួចលុយកន្លែងវីងខាងលើនេះ សមត្ថកិច្ចហាក់មិនទាន់បង្ហាញនូវលទ្ធិផលអំពីការកំណត់មុខសញ្ញាក្រុមចោរនៅឡើយទេ ។

ប៉ុន្តែមន្ត្រីម្នាក់បាននិយាយដូចការស៊ើបអង្កេតមុនៗដែរថា «ពេលនេះ សមត្ថកិច្ចកំពុងពិនិត្យមើលភិនភាគក្រុមជនល្មើសដែលបន្សល់ទុកនៅក្នុងកាមេរ៉ាសុវត្ថិភាព និងកំពុងស្រាវជ្រាវហើយ» ៕

ដកស្រង់ពី៖កោះសន្តិភាព