Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ហួសចិត្ត! ភ្លើង​ប្រចណ្ឌ​ពុះកញ្ជ្រោល​ខ្លាំង​​​ ហក់ពីលើផ្ទះជាន់ទី១មក​វាយ​គេ

  • Print

រាជធានីភ្នំពេញ ៖ បុរសម៉ាឡេស៊ីម្នាក់បានខឹងនិងប្រចណ្ឌជាមួយសង្សារខ្លួន ក៏លោតពីលើផ្ទះជាន់ទី១ប្រុងវាយបុរសស្បែកខ្មៅនោះ ក៏បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរតែម្តង ដោយសារតែភ្លើងប្រចណ្ឌសង្សារខ្លួននិងបុរសបរទេសនោះលួចទាក់ទងគ្នា ។

ហេតុការណ៍កើតឡើង កាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ មីនា នេះ ស្ថិតតាមបណ្ដោយផ្លូវលេខ118 កែងផ្លូវលេខ13 ផ្ទះលេខ64 សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ។បើតាមអ្នកស្គាល់បុរសរងគ្រោះបង្ហើបប្រាប់ថា គាត់ឈ្មោះ:JORDEN អាយុ៣៦ឆ្នាំ ជាជនជាតិម៉ាឡេស៊ី ។ រីឯស្ត្រីសង្សារជាជនជាតិខ្មែរ ចំណែកបុរសដែលជនរងគ្រោះប្រចណ្ឌនោះជាជនជាតិស្បែកខ្មៅ ។

តាមប្រភពពីស្ត្រីម្នាក់ជាអ្នកស្គាល់គ្នានិងបុរសរងគ្រោះខាងលើដែរ ក៏បានប្រាប់ដែរថា មុនកើតហេតុ រូបគេបានហៅបុរសរងគ្រោះមកផ្ទះ ដើម្បីមកចូលរួមកម្មវិធីខួបកំណើត និងញុំាអាហារជុំគ្នាបន្តិចបន្តួច ។ បន្ទាប់ពីផឹកស្រាស្រវឹង បុរសរងគ្រោះខាងលើ បានឈ្លោះប្រកែកពាក្យសម្តីគ្នាជាមួយសង្សារគាត់ជាជនជាតិខ្មែរ នៅមុខផ្ទះកើតហេតុជាន់ទី1 ។

ប្រភពដដែលបន្តទៀតថា ខណៈពេលដែលឈ្លោះប្រកែកគ្នានោះ ក៏មានបុរសបរទេសស្បែកខ្មៅម្នាក់ ត្រូវជាអ្នកធ្លាប់ស្គាល់គ្នាជាមួយសង្សារបុរសរងគ្រោះបានដើរឆ្លងកាត់តាមផ្លូវនោះប្រទះឃើញគូសង្សារទាំងពីរនាក់កំពុងឈ្លោះប្រកែកគ្នា ក៏ស្រែកហាមឃាត់ ។

ហើយភ្លាមៗនោះ បុរសរងគ្រោះជាជនជាតិម៉ាឡេស៊ីបានស្រែករករឿងឈ្លោះជាមួយមួយបុរសស្បែកខ្មៅ តែត្រូវនារីជាសង្សារហាមឃាត់ ទើបធ្វើអោយគាត់ខឹងកើតចេញជាភ្លើងប្រច័ណ្ឌ សង្សារគាត់ថា លួចមានទំនាក់ទំនងស្នេហាជាមួយបុរសស្បែកខ្មៅរូបនោះ ។

ភ្លាមៗ បុរសរងគ្រោះខាងលើបានទាញដបស្រាគប់ទៅលើបុរសស្បែកខ្មៅនៅខាងក្រោម2ដបផ្ទួនៗគ្នា តែមិនត្រូវ ស្របពេលកំហឹងកំពុងពុះកញ្ជ្រោល បូករួម និងភ្លើងប្រច័ណ្ឌ និងចង់វាយបុរសស្បែកខ្មៅបញ្ចេញកំហឹង ទើបធ្វើអោយបុរសរងគ្រោះ មិនខ្ចីចុះតាមកាំជណ្ដើរទេ ក៏បានលោតចុះមកតែម្តង បណ្តាលឲ្យត្រូវ និងសំយ៉ាបផ្ទះរអិលធ្លាក់មកខាងក្រោមមាន សុទ្ធតែថ្មផងនោះរងរបួសធ្ងន់សន្លប់ស្តូកស្តឹង បង្កជាការភ្ញាក់ផ្អើលឡើងដល់សមត្ថកិច្ចមូលដ្ឋានចុះមកកន្លែងកើតហេតុភ្លាមៗផងដែរ ដើម្បីអន្តរាគមន៍ជួយសង្គ្រោះ ។ ក្រោយពេលកើតហេតុបុរសខាងលើ ត្រូវបាននារីជាសង្សារហៅកង់បីឥណ្ឌាដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗផងដែរ ៕

សកស្រង់ពី៖កោះសន្តិភាព