Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពលករ​ខ្មែរ​ដែល​ត្រលប់​ពី​ប្រទេស​ថៃ ចូល​តាម​ច្រក​អូរ​បី​ជាន់​ត្រូវ​បាន​ធ្វើ​ច​ត្តា​ឡី​ស័ក

  • Print

ខេត្តបន្ទាយមានជ័យ ៖ ពលករខ្មែរដែលត្រលប់មកពីប្រទេសថៃចូលតាមច្រកអូរបីជាន់មានប្រមាណជិត៤០០នាក់ ត្រូវបានធ្វើចត្តាឡីស័ករហូតដល់ល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ស្ថិតឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

លោក លី សុវណ្ណារិទ្ធ អភិបាលស្រុកអូរជ្រៅបានប្រាប់ថា៖ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ ពលករខ្មែរដែលត្រូវបានត្រលប់មកកម្ពុជាវិញចូលតាមច្រកព្រំដែនអូរបីជាន់មានចំនួន៣០៥នាក់ ស្រី១៣០នាក់ បើប្រៀបធៀបថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ មានចំនួន៣០៦នាក់ ស្រី១១១នាក់។

លោកបានបញ្ជាក់ថា៖ពលករដែលត្រលប់ពីប្រទេសថៃចូលតាមច្រកអូរបីជាន់ចំនួន៣០៥នាក់ ក្នុងនោះប្រជាពលរដ្ឋ ១.ខេត្តបន្ទាយមានជ័យមានចំនួន១០៨នាក់ ស្រី៤៥នាក់ ២.ខេត្តបាត់ដំបងចំនួន១៦នាក់ ស្រី៧នាក់ ៣.ខេត្តកំពង់ចាម ចំនួន២នាក់ ស្រី១នាក់ ៤.ខេត្តកំពង់ឆ្នាំ មានចំនួន៣នាក់ ៥.ខេត្តកំពង់ស្ពឺ មានចំនួន២នាក់ ស្រី១នាក់ ៦.ខេត្តកំពង់ធំ ចំនួន៤០នាក់ ស្រី១៦នាក់ ៧.ខេត្តកំពត ចំនួន១៤នាក់ ស្រី៧នាក់ ៨.ខេត្តកណ្តាល៤នាក់ ស្រី២នាក់ ៩.ខេត្តព្រះវិហារ១នាក់ ១០.ខេត្តព្រៃវែង២២នាក់ ស្រី១១នាក់ ១១.ខេត្តសៀមរាប៥០នាក់ ស្រី២០នាក់ ១២.ខេត្តស្វាយរៀង២១នាក់ ៩នាក់ ១៣.តាកែវ២នាក់ ស្រី២នាក់ ១៤.ខេត្តត្បូងឃ្មុំ២នាក់ ស្រី១នាក់។លោកវេជ្ជបណ្ឌិត រឿន សុធី អនុប្រធានមន្ទីសុខាភិបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ ពលករខ្មែរត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាតាមច្រកភូមិសាស្ត្រខេត្តបន្ទាយមានជ័យដែលត្រូវបានធ្វើចត្តាឡីស័កមានចំនួន២៥,៣២៣នាក់ ស្រី១១,២៤០នាក់ ត្រូវបានយកសំណាកមានចំនួន២៥,៥៣៤នាក់ ស្រី១១,៣២៣នាក់ ហើយត្រូវបានបញ្ជូនចេញមានចំនួន១៩,៤៤៤នាក់ ស្រី៨,៦៨៤នាក់ អ្នកដែលបានធ្វើចត្តាឡីស័កមានចំនួន១៦,៤៩៥នាក់ ស្រី៧,៦១០នាក់ នៅបន្តធ្វើចត្តាឡីស័ក ចំនួន៥,៨៧៩នាក់ ស្រី២,៥៥៦នាក់៕

ដកស្រង់ពី៖កោះសន្តិភាព