Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សមត្ថកិច្ច ឃាត់ខ្លួនចោរ​លួចទូរស័ព្ទ ជាជនជាតិចិនម្នាក់ និងអ្នកទទួលផលចោរកម្ម ជាជនជាតិខ្មែរម្នាក់

  • Print

ខេត្តកំពត៖ ជនសង្ស័យ ជាចោរលួចទូរស័ព្ទយ៉ាងសកម្ម ជាជនជាតិចិន ម្នាក់ និងជនសង្ស័យ ទទួលផលចោរកម្មជនជាតិខ្មែរ ដែលជាជាងជួសជុល និងលក់ទូរស័ព្ទដៃម្នាក់ ត្រូវបានកំលាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកំលាំងស្នងការដ្ឋាននគរបាលខេត្តកំពត ស្រាវជ្រាវឃាត់ខ្លួនបានទាំងពីរនាក់ ជាបន្តបន្ទាប់ កាលពីរសៀលថ្ងៃទី៩ និងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។

ការឃាត់ខ្លួនបុរសជនជាតិចិន និងបុរសជនជាតិខ្មែរនេះ បានធ្វើឡើង បន្ទាប់ពីសមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ជាម្ចាស់ហាងលក់ទូរស័ព្ទ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងសង្កាត់កំពង់បាយ ក្រុងកំពត កាលពីពេលថ្មីៗ កន្លងមកនេះ។

កំលាំងសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋានខេត្តកំពត បានឲ្យដឹងថា ដោយមានករណីចោរលួចគាស់ផ្ទះ ចូលលួចទូរស័ព្ទដៃ ដែលមានរបាយការណ៍រាយការណ៍ពីករណីនេះ កើតមានស្ទើរតែគ្រប់រាជធានី និងខេត្ត ហើយថ្មីៗនេះ ក៏មានពាក្យបណ្តឹងពីជនរងគ្រោះនូវសកម្មភាពចោរលួចគាស់ផ្ទះហាងលក់ទូរស័ព្ទដៃ នៅហាងមួយ ដែលមានយីហោ ឈ្មោះ ធីបញ្ញាពេជ្រ ស្ថិតនៅក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត កាលពីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ បណ្តាលឲ្យជនរងគ្រោះ ឈ្មោះ សុខ ចាន់ដាវី ភេទស្រី អាយុ ៤២ ឆ្នាំ នៅភូមិសង្កាត់ខាងលើ បាត់បង់ទូរស័ព្ទដៃ រួមមានម៉ាក IPHONE 12,11, 8 , 7 , សរុបចំនួន ២២៥គ្រឿង ទូរស័ព្ទដៃម៉ាក SAMSUNG សរុបចំនួន ៧០គ្រឿង។ប្រភពពីសមត្ថកិច្ចឲ្យដឹងទៀតថា បន្ទាប់ពីមានពាក្យបណ្តឹងពីជនរងគ្រោះ លើករណីចោរលួចគាស់ផ្ទះ លួចទូរសព្ទ័ដៃ កំលាំងនគរបាលនាយកដ្ឋានក្រសួងមហាផ្ទៃ បានចុះសហការជាមួយកំលាំងព្រហ្មទណ្ឌនៃស្នងការខេត្តកំពត ចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ម៉ែន វុត្ថា ភេទប្រុស អាយុ ៣៧ ឆ្នាំ នៅភូមិសត្វពង ឃុំសត្វពង ស្រុកឈូក ខេត្តកំពត។

ជនសង្ស័យរូបនេះ ជាជាងជួសជុល និងលក់ទូរសព្ទដៃ ព្រមទាំងទទួលផលចោរកម្មជាហូរហែរ រហូតដល់សព្វថ្ងៃ។ ប្រភពបានបន្តថា ក្រោយពីឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ម៉ែន វុត្ថា មកធ្វើការសាកសួរ ទើបកំលាំងសហការរបស់សមត្ថកិច្ច ឈានទៅឃាត់ខ្លួនជនសង្ស័យ ជាជនជាតិចិន ឈ្មោះ លី ជាស៊ាង ហៅ អាហ្វូ ភេទប្រុស អាយុ ៣០ ឆ្នាំ មានស្រុកកំណើតនៅភូមិហុងមាវ សង្កាត់ពអ័ង ក្រុងម៉ាអាន ខេត្តអានហួយ ប្រទេសចិន ស្នាក់នៅបណ្តោះអាសន្ននៅសង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ជនសង្ស័យឈ្មោះ ម៉ែន វុត្ថា បានសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនធ្លាប់រកស៊ីទិញលក់ និងជួសជុលទូរសព្ទ័ចាស់ថ្មី មានទីតាំងនៅផ្ទះរបស់ខ្លួន ស្ថិតនៅក្នុងភូមិឃុំខាងលើ នៅក្នុងកំឡុងឆ្នាំ២០១៧ ខ្លួនបានស្គាល់ជនជាតិចិនម្នាក់នេះ តែមិនស្គាល់ឈ្មោះ ដោយមានប្រពន្ធជាជនជាតិខ្មែរ ឈ្មោះ អាលក្ខណ៍ មានអាយុប្រហែលជា ៣០ឆ្នាំ ដោយស្គាល់តាមរយៈប្អូនប្រុសជីដូនមួយខ្លួន ឈ្មោះ ឃឹម វិចិត្រ អាយុ ២៩ឆ្នាំ នៅភូមិសត្វពង ឃុំសត្វពង ស្រុកឈូក ខេត្តកំពត។

កាលពីស្គាល់គ្នាជាមួយជនជាតិចិនដំបូង ប្អូនជីដូនមួយរបស់ខ្លួន បានជិះឡានជាមួយចិនមកផ្ទះខ្លួន ហើយជនជាតិចិននេះ បានលក់ទូរសព្ទម៉ាកសាវមី (Mi) ចំនួនប្រហែលជា ៦០គ្រឿង ឲ្យខ្លួនក្នុងតម្លៃទូរសព្ទ ១គ្រឿង ថ្លៃ ៣៥$ ខ្លួនលក់ចេញវិញបាន ៣៨$ ហើយជាបន្តបន្ទាប់ខ្លួន បានទិញទូរសព្ទដៃពីជនជាតិចិននោះ ជាញឹកញាប់ផងដែរ។

ជនសង្ស័យបានបន្តថា ក្រោយពីទិញទូរសព្ទពីជនជាតិចិននោះ បាន ៣០គ្រឿងចុងក្រោយ ជនជាតិចិន បានឆាតមកប្រាប់ខ្លួនថា រូបគេបានរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ បានបាក់ជើងទាំងពីរ (តាមពិតឡើងលួចទូរសព្ទតាមដំបូលផ្ទះ ពេលម្ចាស់ផ្ទះទាន់ ក៏លោតចុះរួចបាក់ជើងទាំងពីរ)។

ក្រោយពីឮចិនឆាតប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍បាក់ជើងទាំងពីរខ្លួន ក៏បាននាំប្រពន្ធ ទៅសួរសុខទុក្ខចិននោះ នៅខេត្តព្រះសីហនុ បាន ២លើក។ សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ កំលាំងសមត្ថកិច្ចបានទៅឃាត់ខ្លួនជនជាតិចិន ឈ្មោះ លី ជាស៊ាង ហៅ អាហ្វូ ដែលស្នាក់នៅខេត្តព្រះសីហនុ។

ជនសង្ស័យជាជនជាតិចិន បានប្រាប់សមត្ថកិច្ចឲ្យដឹងថា ខ្លួនឈ្មោះ លី ជាស៊ាង កាន់លិខិតឆ្លងដែនលេខ EA8299227 ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ ខ្លួនចេញពីប្រទេសចិនមកកម្ពុជា តាមយន្តហោះពីក្វាងចូវ មកភ្នំពេញ មកដល់កម្ពុជា ក្នុងអំឡុងខែសីហា ឆ្នាំ២០១៧ ចូលមកតាមរយៈមិត្តភក្ត័ឈ្មោះ ឈិន ហៅ ឡុង ភេទប្រុស អាយុប្រហែល ២៨ឆ្នាំធ្លាប់ស្គាល់គ្នា នៅប្រទេសចិន តែនៅកម្ពុជា មិនដឹងជាគាត់ស្នាក់នៅកន្លែងណាទេ។

ខ្លួនមកស្នាក់នៅខេត្តព្រះសីហនុ ខ្លួនបានធ្វើការនៅក្រុមហ៊ុនចិន ការងារផ្នែក IT បានមួយរយៈ ក៏បានជួបជាមួយស្ត្រីខ្មែរម្នាក់ ដែលខ្លួនមិនបានស្គាល់ឈ្មោះនោះទេ (ស្រីលក្ខណ៍) នាងអាយុប្រហែល ២៧ឆ្នាំ មានផ្ទះនៅខេត្តកំពង់ចាម ជាបុគ្គលិកកាស៊ីណូ ក្នុងខេត្តព្រះសីហនុ ហើយក៏បានស្រឡាញ់គ្នា តែមិនទាន់បានរៀបការទេ។

បន្ទាប់មក ខ្លួនក៏ត្រឡប់ទៅប្រទេសចិនវិញ។ នៅក្នុងអំឡុងឆ្នាំ២០១៨ ខ្លួនក៏បានត្រឡប់មកកម្ពុជាវិញ មកដល់កម្ពុជា លើកទី២ ខ្លួនបានស្នាក់នៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រួចក៏បានរៀបការជាមួយស្ត្រី ដែលខ្លួនបានស្រឡាញ់គ្នាមុនខ្លួនទៅស្រុកចិននោះ ឈ្មោះ ស៊ុន ស្រីលក្ខណ៍ រស់នៅខេត្តកំពង់ចាម។

ក្រោយពីរៀបការរួច ខ្លួន និងប្រពន្ធ ក៏បានផ្លាស់ទីលំនៅ ទៅរស់នៅខេត្តព្រះសីហនុវិញ ហើយក៏បានស្គាល់គ្នា ជាមួយជនជាតិខ្មែរម្នាក់ ជាតៃកុងឡានចិន ឈ្មោះ ឃឹម វិចិត្រ ជាប្អូនជីដូនមួយរបស់ឈ្មោះ ម៉ែន វុត្ថា ជាងជួសជុលទូរសព្ទ នៅស្រុកឈូក។

ជនសង្ស័យជាជនជាតិ បានសារភាពទៀតថា នៅក្នុងខែតុលា ឆ្នាំ២០២០ ខ្លួនក៏បានទៅប៉ោយប៉ែតម្នាក់ឯង ពេលទៅដល់ប៉ោយប៉ែត បានចូលលេងល្បែងស៊ីសង នៅកាស៊ីណូ ពេលខ្លួនចាញ់ល្បែងហើយ ក៏បានជួបជនជាតិខ្មែរម្នាក់ ចាញ់ល្បែងដូចគ្នា ក៏រាប់អានគ្នាពេលនោះ ខ្លួនបានសំរាកនៅផ្ទះសំណាក់ប្រហែលជា ១០ថ្ងៃ ក៏បានបបួលគ្នាចេញលួច។

នៅក្នុងអំឡុងខែតុលា ឆ្នាំ២០២០ ដដែលខ្លួន ២នាក់ដៃគូ បានចេញលួច ដោយមានមធ្យោបាយម៉ូតូ មិនចាំម៉ាកមួយគ្រឿង ព្រមទាំងមានឧបករណ៍ សំរាប់គាស់ដំបូលផ្ទះ ឡើងលួចទូរសព្ទ នៅក្នុងខេត្តបន្ទាយមានជ័យ ពេលនោះ ខ្លួនលួចទូរសព្ទបានប្រហែលជា៨០ គ្រឿង មានម៉ាក អូប៉ូ ហូវៃ វីវ៉ូ មី អាយហ្វូន និងរៀលមី។ ក្រោយពីលួចបាន ខ្លួន ក៏បានជិះរថយន្តតាក់ស៊ី មកស្រុកឈូក ពេលនោះ ជិះបណ្តើរទូរសព្ទហៅប្រពន្ធបណ្តើរឲ្យមកលក់ទូរសព្ទ នៅផ្ទះវុត្ថា នៅស្រុកឈូក ពេលនោះ ខ្លួនលក់បានប្រាក់ចំនួនជាង ៧០០០$ ដោយមិនមានទំនាក់ទំនងជាមួយជនជាតិខ្មែរ ដែលទៅលួចជាមួយគ្នានោះទេ លុយក៏មិនបានឲ្យទៅគេផងដែរ។ ក្រោយពីលក់ទូរសព្ទបានលុយហើយ ខ្លួន និងប្រពន្ធ (ស៊ុនស្រីលក្ខណ៍ ) ក៏បានត្រឡប់ទៅខេត្តព្រះស៊ីហនុវិញ។

ពេលខ្លួនមករស់នៅខេត្តព្រះសីហនុវិញ ខ្លួនបានធ្វើសកម្មភាពលួចទូរសព្ទដៃជាច្រើនលើកច្រើនសារ និងលក់ឲ្យទៅឈ្មោះ វុត្ថា បានលុយជាច្រើនពាន់ដុល្លារផងដែរ។ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ ជនសង្ស័យរូបនេះ បន្ទាប់ពីធ្វើសកម្មភាពលួចទូរសព្ទ នៅក្រុងព្រះសីហនុជាច្រើនករណីស្ទើរតែរាប់ភ្លេចរួចមក នៅថ្ងៃទី៦ ខែធ្នូ ខាងលើនេះ ជាថ្ងៃអន្សាដល់ នៅពេលកំពុងឡើងធ្វើសកម្មភាព ឡើងលួចលើដំបូលអាគារមួយ នៅខេត្តព្រះសីហនុ ពេលនោះ ត្រូវម្ចាស់គេទាន់ស្រែកឆោរឡោ ខ្លួនភ័យពេក ក៏លោតចុះពីលើដំបូលអគារបណ្តាលឲ្យរងរបួសបាក់ជើងទាំងពីរតែម្តង។ ករណីចោរកម្មខាងលើ សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព