Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូនផ្ញើសារ​ប្រាប់ឪពុកឈឺនៅ​ពេទ្យ តែគ្មានអ្នក​ចាប់អារម្មណ៍ លុះ៣ថ្ងៃ​ក្រោយ​ផ្អើល​

  • Print

រាជធានីភ្នំពេញ ៖ មានករណីប្រទះឃើញស.ពបុរសម្នាក់មានសភាពហើមស្អុយរលួយក្នុងបន្ទប់ជួល បង្កអោយមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២១ នៅចំណុចផ្ទះជួលមួយកន្លែង ក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ពាក់ព័ន្ធនឹងករណីនេះ ត្រូវបានគេសង្ស័យថា ជាករណីបញ្ចប់ជីវិត ។ជនរងគ្រោះឈ្មោះ ជូ ឃា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល មានស្រុកកំណើតនៅភូមិអង្គ្រង ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងមានប្រពន្ធឈ្មោះ ឃិន ឃន អាយុ៣៤ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅម្តុំវត្តសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ មានស្រុកកំណើតជាមួយគ្នា។

បើតាមការរៀបរាប់ពីស្ត្រីជាប្រពន្ធបានអោយដឹងថា គាត់ និងប្តីបានបែកបាក់គ្នាអស់រយៈពេលជាង៤ឆ្នាំកន្លងមកហើយ ដោយបានបន្សល់ទុកកូនស្រីចំនួន២នាក់ ប៉ុន្តែក្រុមគ្រួសាររបស់ពួកគាត់មិនទាន់ដាច់ស្រឡះនៅឡើយទេ គឺឪពុកម្ដាយក្មេកនិងឪពុកម្ដាយបង្កើតនៅតែរាប់អានគ្នា ចំណែកពួកគាត់ក៏ចង់ជុំគ្នាវិញដែរ ប៉ុន្តែមិនទាន់មានពេលវេលាត្រឹមត្រូវ ដោយគាត់រង់ចាំមើលប្តីកែខ្លួនសិន។

តាមប្រភពដដែលបានបន្តថា លុះនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ឪពុកបង្កើតរបស់ជនរងគ្រោះឈឺធ្ងន់កំពុងព្យាបាលនៅមន្ទីរពេទ្យ១៧៩ ហើយប្តីបាននាំគាត់ទៅមើលឪពុកដែលកំពុងសំរាកព្យាបាល លុះត្រឡប់មកវិញ គាត់ទៅស្នាក់នៅផ្ទះជួលរបស់គាត់ ចំណែកប្តីទៅស្នាក់នៅផ្ទះជួលរបស់ខ្លួន បន្ទាប់មកបុរសជាប្តីបានផ្ញើសារប្រាប់ឪពុកថា «កូនសូមលាទៅមុនឪពុកសិនហើយ» តែមិនមាននរណាចាប់អារម្មណ៍នោះទេ លុះបាន៣ថ្ងៃ ទើបប្រជាពលរដ្ឋប្រទះឃើញស.ពបុរសជាប្តី ដោយមានក្លិនស្អុយផងដែរទើបទាក់ទងទៅគាត់ នឹងប្តឹងសមត្ថកិច្ចអោយជួយអន្តរាគមន៍ភ្លាមៗផងដែរ ។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍៍ខាងលើនេះភ្លាម សមត្ថកិច្ចក៏ចុះមកដល់ ដោយបន្ទប់របស់ជនរងគ្រោះចាក់សោពីខាងក្នុងត្រូវបងប្អូនប្រជាពលរដ្ឋរស់នៅជិតខាងធុំក្លិនស្អុយខ្លាំងពេកក៏នាំគ្នាគាស់បង្អួចបើកមើលឃើញជនរងគ្រោះយកក្រមាចងនឹងដែកធ្នឹមឡៅតឿ បណ្តាលឱ្យបាត់បង់ជីវិតរហូតស.ពមានសភាពធុំក្លិនស្អុយបាត់ទៅហើយ ។

ក្រោយពេលកើតហេតុ មន្ត្រីជំនាញចក្ខុពិនិត្យស.ពរាជធានីភ្នំពេញបានមកដល់កន្លែងកើតហេតុបានពិនិត្យស.ព រកឃើញថា ជាករណីបញ្ចប់ជីវិតពិតប្រាកដមែន ។ បន្ទាប់មកប្រពន្ធនឹងបងប្អូនក្រុមគ្រួសារមិនមានការប្តឹងប្តល់ ទើបសមត្ថកិច្ចនគរបាលផ្នែកជំនាញនឹងកំលាំងនគរបាលប៉ុស្តិ៍បានធ្វើលិខិតបដិសេធបណ្តឹង ហើយប្រគល់សពអោយប្រពន្ធនិងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដកស្រង់ពី៖កោះសន្តិភាភ