Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នគរបាល​ឃាត់ខ្លួន​ឃាត​.​ក​២​នាក់ ដែល​អារ​.​កស​.​ម្លា​.​ប់​បុរស​ម្នាក់​នៅ​ខណ្ឌ​ច្បារ​អំពៅ

  • Print

រាជធានីភ្នំពេញ ៖ ក្រោយបើកការស្រាវជ្រាវយ៉ាងយកចិត្ដទុកដាក់ពីសមត្ថកិច្ច ទីបំផុតជនសង្ស័យដែលជាជនដៃដល់ទាំង២នាក់ បានអារ-កសម្លាប់បុរសម្នាក់ នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ត្រូវកម្លាំងនគរបាលតាមបង្ក្រាបបានហើយ នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ នៅស្រុកគីរីវង់ ខេត្តតាកែវ។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរង និងដឹកនាំបញ្ជាដោយ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងដឹកនាំកម្លាំងផ្ទាល់លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយឯក ហែម បូណា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានការសម្របសម្រួលនីតិវិធី ដោយព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយកម្លាំង នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃបានដឹកនាំ សហការជាមួយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តតាកែវ។

នគរបាលជំនាញបានប្រាប់ឲ្យដឹងថា នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះ ទី១-ឈ្មោះ ម៉ៅ រដ្ឋា ហៅជិប ភេទប្រុស ឃាត់ខ្លួនបាននៅតាមបណ្តោយផ្លូវជាតិលេខ១ មុខមណ្ឌលសុខភាព ព្រែកឯង សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ និងទី២-ឈ្មោះ ម៉េង ណាឃីម ភេទប្រុស អាយុ ២១ឆ្នាំ ឃាត់ខ្លួនបាននៅស្រុងគិរីវង់ ខេត្តតាកែវ។

ក្រុមជនសង្ស័យសារភាពឲ្យដឹងថាកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ នៅថ្ងៃកើតហេតុពួកខ្លួនបានរៀបគម្រោង និងបបួលជនរងគ្រោះមកហូបអីជុំគ្នានៅកោះពេជ្រ ដោយស្ថានភាពមិនប្រក្រតី ក៏បាននាំគ្នាទៅផ្ទះវិញរៀងខ្លួន មិនបានប៉ុន្មាន ក្រុមជនសង្ស័យបានហៅជនរងគ្រោះមកក្រៅម្ដងទៀត មកម្ដុំផ្លូវជាតិលេខ១ លុះមកដល់ចំណុចងងឹត ក៏បានធ្វើសកម្មភាពតែម្ដង។

ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យទាំង២នាក់ បានចែកសម្ភារគ្នា ក្នុងឈ្មោះ ម៉ៅ រដ្ឋា ហៅជិប យកចិញ្ជៀនមាស និងខ្សែក ចំណែកឯឈ្មោះ ម៉េង ណាឃីម យកម៉ូតូ, ទូរស័ព្ទដៃ និងខ្សែដៃ រួចនាំគ្នាគេចខ្លួនទៅស្រុកគិរីវង់ ខេត្តតាកែវ។

បច្ចុប្បន្នកម្លាំងជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងសាកសួរ និងរៀបចំឯកសារប្រគល់ជនសង្ស័យ និងវត្ថុតាងឲ្យទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការទៅតាមនីតិវិធី និងត្រៀមបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ៕

ដកស្រង់ពី៖កោះសន្តិភាព