Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រោះតែ​ជំពាក់​បំណុលគេ​ច្រើនពេក​ បុរស​ម្នាក់​​ធ្វើ​រឿង​មួយ​ស្មានមិនដល់

  • Print

ខេត្តបន្ទាយមានជ័យ ៖ មានករណីប្រទះឃើញបុរសម្នាក់បានបាត់បង់ជីវិត ដោយចងភ្ជាប់នឹងដើមទៀប បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅភូមិខ្លាងាប់ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ង៉ូវ សុផល ភេទប្រុស អាយុ៥៤ ឆ្នាំ រស់នៅភូមិខ្លាងាប់ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

លោកអធិការបានបញ្ជាក់ថា បើយោងតាមការបំភ្លឺពីស្ត្រីឈ្មោះ ពៅ ពេទ្យ អាយុ៤៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ មានបុរសឈ្មោះ វី ត្រូវជាសាច់ញាតិរបស់ជនរងគ្រោះបានខលមកប្រាប់គាត់ថា បុរសរងគ្រោះធ្លាប់បានខលទៅរូបគេដោយប្រាប់ថា ជំពាក់លុយគេច្រើន និងរកលេបថ្នាំដើម្បីបញ្ចប់ជីវិត ។

បន្ទាប់ពីទទួលបានដំណឹងបែបនេះភ្លាម គាត់ក៏នាំគ្នាទៅមើលដល់ផ្ទះ ស្រាប់តែឃើញជនរងគ្រោះបានបញ្ចប់ជីវិតដោយចងភ្ជាប់នៅលើដើមទៀបបាត់ទៅហើយ ។បើយោងតាមការបំភ្លឺពីឈ្មោះ ខុម នាង (ហៅម៉ៅ) ភេទប្រុស អាយុ ៥០ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើបានឱ្យដឹងថា គាត់បានប្រទះឃើញជនរងគ្រោះបានយកខ្សែពណ៌សចងភ្ជាប់ទៅនឹងដើមទៀប នៅចំនុចក្រោយផ្ទះប្រហែល១០ម៉ែត្រ ជើងផុតពីដីបន្ទាប់មកគាត់និងអ្នកជិតខាងបាននាំគ្នាស្រាយខ្សែនោះទំលាក់ចុះពីលើដើមទៀបយកទៅដល់ក្នុងផ្ទះ ទើបដឹងថា ជនរងគ្រោះបាត់បង់ជីវិតទៅហើយ ។

លោកវរសេនីយ៍ឯក បេន សំអាត បានបញ្ជាក់ទៀតថា ក្រោយពីទទួលបានព័តមានខាងលើភ្លាម កម្លាំងនគរបាលជំនាញបច្ចេកទេសវិទ្យាសាស្ត្រនិងប៉ុស្តិ៍បានសហការជាមួយកម្លាំងពាក់ព័ន្ធ គ្រូពេទ្យ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យរកឃើញថា នៅលើខ្លួនជនរងគ្រោះមិនមានស្លាកស្នាមអ្វីក្រៅពីស្នាមចងខ្សែទ្រុឌជុំវិញ.កឡើយ ។

ក្រោយពីពិនិត្យ និធ្វើកោសល្យវិច្ច័យរួច ក្រុមការងារចំរុះបានប្រគល់ស.ពជនរងគ្រោះជូនក្រុមគ្រួសារដើម្បីរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

ដកស្រង់ពី៖កោះសន្តិភាព