Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មាឌល្អិតទេតែខ្លាំងណាស់ សម្រេចនាំទៅដេកគុក​​

  • Print

ខេត្តបាត់ដំបង ៖ កាលពីរសៀលថ្ងៃទី១៧ មីនា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបានសម្រេចឃុំខ្លួនក្រុមជនអន្ធពាលចំនួន០២នាក់ ដែលបានព្រូតគ្នាវាយសន្តិសុខម្នាក់ស្ទើរស្លាប់ ស្ទើររស់កាលពីចុងសប្ដាហ៍មុន។

លោក ឈឿង គឹមសុង ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបានឲ្យដឹងថា ជនទំនើងទាំង០២នាក់ដែលតុលាការសម្រេចដាក់គុកនោះម្នាក់ឈ្មោះ ព្រំ សុជាតិ អាយុ២១ឆ្នាំ នៅភូមិទូលតាឯក សង្កាត់ទូលតាឯក និងម្នាក់ទៀតឈ្មោះ ខា សីហា ហៅ ទិត្យ អាយុ១៩ឆ្នាំ មុខរបរសន្តិសុខ នៅភូមិអូរតាគាំ១ សង្កាត់ទូលតាឯក ក្រុងបាត់ដំបង។

លោកគឹម សុង បានប្រាប់ថា ជនទាំង០២នាក់នេះ ក្នុងចំណោមបក្សពួកប៉ុន្មាននាក់ទៀត ប្រដាប់ដោយដំបង និង ខ្សែក្រវ៉ាត បានព្រូតគ្នាវាយយ៉ាងចាស់ដៃទៅលើ សន្តិសុខម្នាក់ទៀតឈ្មោះ សយ វិស័យ អាយុ១៩ឆ្នាំ បណ្ដាលឲ្យរបរបួសយ៉ាងធ្ងន់ធ្ងរ កាលពីថ្ងៃទី១៤ មិនា នៅចំណុចភៅជនីយដ្ឋាន «សាច់អាំងផ្សារលើ២» ស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។បើតាមសាក្សីបាននិយាយថា ជនទំនើងឈ្មោះ ខា សីហា ហៅ ទិត្យ និងជនរងគ្រោះឈ្មោះ សយ វិស័យ ធ្វើសន្តិសុខជាមួយគ្នា យាមនៅភោជនីយដ្ឋានខាងលើ តែពួកគេបានបង្កជម្លោះជាមួយគ្នាពេលម៉ោងធ្វើការងារ។

សាក្សីដដែលបានបន្តថា ដំបូងឈ្មោះ សីហា ហៅ ទិត្យ ជាអ្នកបង្ករឿងទៅលើជនរងគ្រោះមុន តែដោយសារខ្លួនមាឌតូច មិនអាចវាយឈ្នះជនរងគ្រោះ ស្រាប់តែជននេះទូរស័ព្ទកែណ្ឌបក្សពួកមកជួយ ខ្លះដំបង ខ្លះកាន់ខ្សែក្រវ៉ាត មកព្រូតវាយជនរងគ្រោះឡើងបែកចិញ្ចើម និង ប៉ោងភ្នែក។ លុះ០២ថ្ងៃក្រោយទើប សមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន០២នាក់ ខណៈប៉ុន្មាននាក់ទៀតកំពុងសម្ងំលាក់ខ្លួន។

លោក ឈឿង គឹមសុង បានបញ្ជាក់ថា ក្រោយកសាងសំណុំរឿងបញ្ជូនដល់សាលាដំបូងខេត្ត លោកចៅក្រមស៊ើបសួរ ហាក់មិនបានសួរនាវែងឆ្ងាយទេ ព្រោះមួយរយៈនេះ ក្រុមជនទំនើងបង្កព្យុះភ្លៀងខ្លាំងពេក ដូច្នេះហើយទើបលោកចៅក្រម សម្រេចចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចបញ្ជូនពួកគេទៅឃុំខ្លួនក្នុងពន្ធនាគារភ្លាមៗតែម្ដង៕

ដកស្រង់ពី៖កោះសន្តិភាព