Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កំពូល​ចោរ​ដៃ​ស្អិត​២​នាក់​បងប្អូន​និង​អ្នក​ទ​ទួលផល​​នាំ​ទៅ​តុលាការ

  • Print

ខេត្តបាត់ដំបង៖ ជនសង្ស័យប្រព្រឹត្តអំពើរចោរកម្មចំនួន០៣នាក់ ក្នុងនោះ មានអ្នកទទូលផលចោរកម្មម្នាក់ផង ត្រូវបានលោកស្នងការខេត្ត បញ្ជាឲ្យកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី១៨ មិនា ដើម្បីចាត់ការតាមនៅតិវិធីច្បាប់ ។

នេះបើតាមការផ្ដល់ព័ត៏មាន ពីមន្ត្រីការិយាល័យជំនាញ។លោកឈឿង គឹមសុង ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានឲ្យដឹងថា ជនសង្ស័យទាំង០៣នាក់នោះ មាន១ឈ្មោះ ធឿន ផាន់ណេត អាយុ២១ឆ្នាំ ២ឈ្មោះ ធឿន វីរៈ ហៅ ផាន់ណា អាយុ២៤ឆ្នាំ (ជន២នាក់នេះជាបងប្អូនបង្កើត និង ជាអ្នកប្រព្រឹត្ត) រស់នៅភូមិរំចេក២ សង្កាត់រតនៈ ក្រុងបាត់ដំបង និង ៣ឈ្មោះ ធិន រ៉ុន ហៅ ជាងរុន អាយុ៣៩ឆ្នាំ (អ្នកទទូលផលចរកម្ម) នៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង។

លោកគឹមសុង បានប្រាប់ថា ជនដៃស្អិតទាំង០២នាក់នេះ បានជិះម៉ូតូធ្វើសកម្មភាព«ឆក់ទូរស័ព្ទ»ពីស្ត្រីម្នាក់ឈ្មោះ នូ ច័ន្ទរស្មី អាយុ២៩ឆ្នាំ កាលពីល្ងាចថ្ងៃទី ១៦ មិនា នៅចំណុចខាងមុខវត្តបាឡាត់ ភូមិនរា២ ឃុំនរា ស្រុកសង្កែ ពេលនាងកំពុងធ្វើដំណើរ។ ប៉ុន្តែក្រោយមកទើបត្រូវបានកម្លាំងជំនាញតាមស្ទាក់ឃាត់ខ្លួនបានទាំង០២នាក់បងប្អូន។

ហើយបន្ទាប់ពីសាកសួរ ទើបលោកស្នងការខេត្ត និង លោកព្រះរាជអាជ្ញាបញ្ជាឲ្យស្រាវជ្រាវដកហូតវត្ថុតាង ថែមទាំងឃាត់ខ្លួនអ្នកទទូលផលចោរកម្មនេះម្នាក់ផងដែរ។ បើតាមចម្លើយលោចោរដៃស្អិតទាំង០២នាក់បងប្អូននេះ បានសារភាពប្រាប់សមត្ថកិច្ចថា ពួកខ្លួន០២នាក់បងប្អូន ពិតជាបានធ្វើសកម្មភាព«ឆក់»យកទូរស័ព្ទពីជនរងគ្រោះខាងលើមែន ហើយក៏ទើបប្រព្រឹត្តលើកទី០១ដែរ។ក្រោយឆក់បាន ពួកខ្លួនបានយកទូរស័ព្ទទៅលក់ឲ្យជាងជួសជុលទូរស័ព្ទឈ្មោះ រ៉ុន ហៅ ជាងរុន។

ជនទាំង០២នាក់នេះ បានប្រាប់ពីមូលហេតុ ដែលជម្រុញឲ្យបងប្អូនខ្លួនទាំង០២នាក់ សម្រេចធ្វើចោរឆក់ទូរស័ព្ទគេ ដោយសារ«ខ្វះលុយបង់ថ្លៃទឹក ថ្លៃភ្លើង»។ ប៉ុន្តែបើតាមសមត្ថកិច្ចបានប្រាប់ថា «ចម្លើយរបស់ជនដៃដល់ទាំង០២នាក់បងប្អូននេះ គ្រាន់តែជាការព្យាយាមដោះបន្ទុក តែប៉ុណ្ណោះ»។ ទោះយ៉ាងណា ពេលនេះ មន្ត្រីជំនាញ បានបញ្ជូនជនដៃដល់០២នាក់ និង អ្នកទទូលផលចោរកម្មម្នាក់ ទៅកាន់សាលាដំបូងខេត្តហើយ៕

ដកស្រង់ពី៖កោះសន្តិភាព