ផ្ទះ ៧ខ្នង ត្រូវបំផ្លាញ ដោយសារខ្យល់កន្ត្រាក់ នៅស្រុកម៉ាឡៃ
- Details
- Category: Social Security News
បន្ទាយមានជ័យ៖ ផ្ទះ ៧ខ្នង ត្រូវបានបំផ្លាញ ខូចខាតដោយខ្យល់កន្ត្រាក់ កាលពីរសៀលម៉ោង ៣ និង៣០នាទី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ នៅភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ។
មន្ត្រីនរបាលស្រុកម៉ាឡៃ បានអោយដឹងថា ភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់ រយៈពេលប្រមាណជិតកន្លះម៉ោង បណ្តាលឲ្យប៉ះពាល់ និងខូចខាតផ្ទះសំបែងប្រជាពលរដ្ឋចំនួន ៧ខ្នង ក្នុងនោះ ខូចខាតធ្ងន់ធ្ងរចំនួន ៥ខ្នង តែសំណាង គ្មានអ្នករងគ្រោះថ្នាក់។
មន្ត្រីនគរបាល បានបញ្ជាក់ថា ក្រោយខ្យល់កន្ត្រាក់បានប៉ះពាល់ផ្ទះសំបែងប្រជាពលរដ្ឋ គឺមន្ត្រីជំនាញ បានរាយការណ៍ជូនអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី ដើម្បីសុំកម្លាំងអន្តរាគមន៍ ជួយជួសជុលកសាងផ្ទះ ជូនប្រជាពលរដ្ឋ បានរស់នៅឡើងវិញ៕
ដកស្រង់ពី៖កោះសន្តិភាព