Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រោយ​សាកសួរ ចៅក្រម​ឲ្យ​មន្ត្រី​ពន្ធនាគារ នាំ​កញ្ញា មាន ពេជ្រ​រី​តា ទៅ​ឃុំ​វិញ រង់ចាំ​បន្ត​នៅ​ថ្ងៃស្អែក

  • Print

រាជធានីភ្នំពេញ ៖ បន្ទាប់ពីចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនកញ្ញា មាន ពេជ្ររីតា បានមួយយប់ នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ គេសង្កេតឃើញអនុរក្សពន្ធនាគារព្រៃស(ម២)នាំស្ត្រីជាប់សង្ស័យ មកប្រគល់ជូនចៅក្រមស៊ើបសួរ ដើម្បីសាកសួរឡើងវិញ ដែលមានមេធាវីការពារក្តីមកស្តាប់ចម្លើយ ក្នុងនោះក្រុមមេធាវីក៏បានដាក់ពាក្យស្នើសុំឲ្យមានការដោះលែងកូនក្តីគឺនាង មាន ពេជ្ររីតា ហៅយូប៊ី បាននៅក្រៅឃុំជាបណ្តោះអាសន្នផងដែរ ។

លោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានថ្លែងប្រាប់ថា មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បានដាក់លិខិតចូលសាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីស្នើសុំឲ្យមានការដោះលែងនាង មាន ពេជ្ររីតា ហៅយូប៊ី ពិធីការិនីទូរទស្សន៍ My TV បាននៅក្រៅឃុំបណ្តោះអាសន្ន ។

ក្រោយពីចៅក្រម បើកការសាកសួរកញ្ញា មាន ពេជ្ររីតា អស់រយៈពេលច្រើនម៉ោង រហូតដល់ម៉ោងជាង៧យប់ ថ្ងៃដដែលនេះ កញ្ញា មាន ពេជ្ររីតា ត្រូវបានមន្ត្រីអនុរក្ស នាំទៅឃុំខ្លួននៅពន្ធនាគារព្រៃស(ម២) ជាបណ្តោះអាសន្នវិញ ដោយរង់ចាំបន្តការសាកសួរបន្ថែមទៀត នៅថ្ងៃស្អែក ។ សូមជម្រាបថា កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV និងជាអតីតបេក្ខនារី Miss Grand Cambodia កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បានដាក់ពាក្យបណ្តឹងប្តឹងលោកឧកញ៉ា ហេង សៀ វិញដែរ ពីបទប៉ុនប៉ងរំលោ.ភសេពស.ន្ថវៈ នៅក្នុងរថយន្ត ខណៈរូបនាងត្រូវបានតុលាការចោទប្រកាន់ពីបទ (លួចមានស្ថានទម្ងន់ទោស) ។

ទោះជាយ៉ាងណាក្តី ភាគីទាំងពីរសុទ្ធតែបានបង្ហាញភស្តុតាង ដើម្បីការពារក្តីរៀងខ្លួន ជាក់ស្តែងដូចជាវីដេអូកាមេរ៉ាសុវត្ថិភាព នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ត្រង់ចំណុចម្តុំផ្សារគីឡូម៉ែត្រលេខ៤ ជិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប បង្ហាញពីជម្លោះរវាងស្ត្រីឈ្មោះ មាន ពេជ្ររីតា ពិធីការិនី My TV និងលោកឧកញ៉ា ហេង សៀ ដែលរឿងរ៉ាវនេះ កំពុងចោទប្រកាន់ដាក់គ្នាទៅវិញទៅមក ។

លោកឧកញ៉ា ហេង សៀ បានចោទប្រកាន់កញ្ញា មាន ពេជ្ររីតា ពីបទ(លួចមានស្ថានទម្ងន់ទោស) ដោយចោទប្រកានជនសង្ស័យបានធ្វើសកម្មភាពលួចទូរស័ព្ទដៃ ទើបមានការប្រតប់ប្រតាយគ្នា ហើយជនសង្ស័យឈ្មោះ មាន ពេជ្ររីតា បានប្រើកាំបិទចាក់លោកឧកញ៉ា ហេង សៀ ២កាំបិទ ។

ចំណែកស្ត្រីដែលជាជនសង្ស័យឈ្មោះ មាន ពេជ្ររីតា ហៅយូប៊ី វិញបានប្តឹងចោទប្រកាន់លោកឧកញ៉ា ហេង សៀ ពីបទ(ប៉ុនប៉ងរំលោ.ភសេពស.ន្ថវៈមានស្ថានទម្ងន់ទោស) ប្រព្រឹត្តនៅក្នុងរថយន្ត ៕

ដកស្រង់ពី៖កោះសន្តិភាព