Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អត់​លុយ​ទិញ​ថ្នាំ​ញៀន​ប្រើប្រាស់ គាស់​សាលាឃុំ​ចូល​លួច​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន

  • Print

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានធ្វើការចាប់ខ្លួនបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ ពីបទលួចលុយក្នុងសាលាឃុំក្តុលសែនជ័យ ស្រុកទឹកផុស ដែលបានប្រព្រឹត្តឡើងកាលពីថ្ងៃយប់ថ្ងៃទី១៥ ឈានចូលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១។

តាមការបញ្ជាក់ពីលោក ម៉ឹង វិសាលសុខ មេឃុំក្តុលសែនជ័យ បានឲ្យដឹងថា នៅយប់ថ្ងៃទី១៥ ខែឧសភា មានជនសង្ស័យលួចគាស់ចូលក្នុងសាលាឃុំ ហើយបានលួចលុយរបស់សាលាឃុំដែលបម្រុងទុកចំនួន ២ ៣០០ ០០០រៀល។ លុះព្រឹកថ្ងៃទី១៦ ខែឧសភា ទើបមន្ត្រីសាលាឃុំបានដឹងហើយក៏បានរាយការណ៍ និងចាត់ចែងឲ្យមានការស្រាវជ្រាវ រហូតដល់ចាប់ខ្លួនបាន នៅរសៀលថ្ងៃទី១៧ ខែឧសភានេះ និងបានប្រគល់ជូនសមត្ថកិច្ចនគរបាលខេត្ត ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។

ជាមួយគ្នានេះមន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងថាជនសង្ស័យខាងលើមានឈ្មោះ រ៉េត តិ អាយុ២៩ឆ្នាំមានទីលំនៅភូមិអូរល្ពៅ ឃុំក្តុលសែនជ័យស្រុកទឹកផុស។

ក្រោយការឃាត់ខ្លួនជនសង្ស័យខាងលើបានសារភាពថាពិតជាបានលួចលុយក្នុងសាលាឃុំក្តុលសែនជ័យពិតមែន ហើយបានយកប្រាក់ចំនួនចំនួន ១ ៣០០ ០០០រៀល ប្រគល់ឱ្យប្រពន្ធ និងសល់ប៉ុន្មានខ្លួនបានផឹកស៊ីមិនទិញថ្នាំញៀនប្រើប្រាស់អស់ទៅហើយ។ សមត្ថកិច្ចនគរបាលខេត្តកំពងតែកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូង ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៨ ខែមិថុនាស្អែកនេះ៕

ដកស្រង់ពី៖កោះសន្តិភាព