Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទះ​ឃើញ​បុរស​ម្នាក់​វ័យ​ជាង​៣០​ឆ្នាំ​អណ្តែត​ទឹក​ក្នុង​ទន្លេ ផ្អើល​ក្បែរ​ព្រះ​អង្គ​ដង​កើរ

  • Print

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា សាកស.ពបុរសវ័យជាង៣០ម្នាក់ ដែលមានសភាពហើមស្អុយមើលមុខលែងស្គាល់ទៅហើយនោះ ត្រូវបានគេប្រទះឃើញអណ្តែតក្នុងទឹកទន្លេក្បែរព្រះអង្គដងកើរ បង្កឱ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចចុះមកត្រួតពិនិត្យទាំងព្រឹក។

ករណីនេះដែរ បានកើតឡើងកាលពីវេលាម៉ោង៨និង២៥នាទីព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នៅក្នុងទឹកទន្លេក្បែរព្រះអង្គដងកើរ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា សាកស.ពបុរសរងគ្រោះមានអាយុប្រមាណជាជាង ៣០ឆ្នាំ និងមិនមានអ្នកណាម្នាក់បានស្គាល់អត្តសញ្ញាណឡើយ។

ហើយមុនពេលកើតហេតុ ប្រជាពលរដ្ឋដែលលក់ដូរនៅម្តុំព្រះអង្គដងកើរ ខណៈពេលពួកគាត់កំពុងតែអង្គុយលក់ផ្កា ក៏ស្រាប់តែបានប្រទះឃើញសាកស.ពបុរសម្នាក់ដែលមានសភាពហើមស្អុយយ៉ាងខ្លាំងមួយអណ្តែតក្នុងទឹកទន្លេ ពេលនោះ ក៏បង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងនាំគ្នាទៅចោមរោមមើល និងបានរាយការណ៍ទៅប្រាប់កម្លាំងសមត្ថកិច្ចមូលដ្ឋានឱ្យបានដឹងពីរឿងនេះ។

តាមប្រភពដដែលបានប្រាប់បន្តទៀតថា ក្រោយពីទទួលបានព័ត៌មាននេះពីប្រជាពលរដ្ឋ សមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ទីតាំងកើតហេតុខាងលើ រួចក៏បានរាយការណ៍ទៅសមត្ថកិច្ចជំនាញកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យមកធ្វើការត្រួតពិនិត្យផងដែរ ។

បន្ទាប់មកកម្លាំងមានសមត្ថកិច្ចក៏បានស្រង់សាកស.ពបុរសរងគ្រោះដាក់លើមាត់ច្រាំង រូចធ្វើការត្រួតពិនិត្យ និងកោសលវិច្ច័យ ហើយជនរងគ្រោះមិនត្រូវបានអ្នកណាម្នាក់បានស្គាល់អត្តសញ្ញាណនោះទេ ព្រោះតែគ្មានឯកសារសម្គាល់ខ្លួន។

ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចជំនាញធ្វើការត្រួតពិនិត្យ និងកោសល្យវិច្ច័យទៅលើសាកស.ពរបស់បុរសរងគ្រោះឃើញថា បុរសរងគ្រោះបានស្លា.ប់បាត់បង់ជីវិតដោយសារតែលង់ទឹក បន្ទាប់ពីពិនិត្យរួចហើយ សមត្ថកិច្ចក៏បានដឹកយកស.ពជនរងគ្រោះទៅតម្កល់ទុកនៅវត្តចាក់អង្រែលើ ដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕

ដកស្រង់ពី៖កោះសន្តិភាព