Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តាមចាប់ពីខេត្តកំពង់ឆ្នាំង ដល់ពោធិ៍សាត់ បានជនសង្ស័យជួញដូរគ្រឿង ៣នាក់

  • Print

ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យ ៣នាក់ និងថ្នាំញៀនមួយចំនួន ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បញ្ជូនទៅកាន់តុលាការ កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។

ជនសង្ស័យទាំង ៣នាក់នោះ ត្រូវបានចាប់ឃាត់ខ្លួន កាលពីរសៀលថ្ងៃទី១៦ឧសភា នៅស្រុកក្រគរ ខេត្តពោធិ៍សាត់។លោក ហង្ស សុជាតិ មេបញ្ជាការរងកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ដោយមានការសម្របសម្រួលពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង និងបញ្ជាពីលោកឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្តផង កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានពន្លាត ដែនដី សហការជាមួយនឹងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ តាមចាប់ជនល្មើសចំនួន ៣នាក់ ជាមួយនឹងថ្នាំញៀនមួយចំនួន កាលពីរសៀលថ្ងៃទី១៦ ខែឧសភា។

លោក ហង្ស សុជាតិ បានបញ្ជាក់ថា ដោយសារក្រុមជនសង្ស័យចែកចាយគ្រឿងញៀន ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង រួចឆ្លងទៅខេត្តពោធិ៍សាត់ ទើបសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានសុំពន្លាតដែនដី តាមចាប់មុខសញ្ញាចែកចាយគ្រឿងញៀន ដល់ខេត្តពោធិ៍សាត់។

ជនសង្ស័យ ទាំង ៣នាក់ ដែលបានចាប់ខ្លួននោះ រួមមាន៖ ១-ឈ្មោះ អាង ណារីន អាយុ ២១ឆ្នាំ ២-ឈ្មោះ នោ វិទូ អាយុ ២៧ឆ្នាំ និង៣-ឈ្មោះ កែវ សុខវី អាយុ ២១ឆ្នាំ។ ទាំង ៣នាក់ មានទីលំនៅឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ក្នុងកិច្ចប្រតិបត្តិការនោះ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត បានដកហូតថ្នាំញៀន ប្រភេទយ៉ាម៉ាទឹកកកចំនួន ៨កញ្ចប់ធំ និង ៩កញ្ចប់តូច មានទម្ងន់សរុប ៧៤,៧៤ ក្រាម ឬស្មើនឹងជិតមួយខាំ។

ជញ្ជីងថ្លឹងថ្នាំញៀនមួយគ្រឿង និងដកហូតរថយន្ត ២គ្រឿង។ មួយគ្រឿងម៉ាកបាឡែន ពណ៌ស គ្មានស្លាកលេខ និងមួយគ្រឿងទៀត ម៉ាកកាមរីឆ្លាម ពណ៌ទឹកមាស ពាក់ស្លាកលេខ កំពង់ចាម 2A-1230 ដកហូតម៉ូតូចំនួន ២គ្រឿង គ្មានស្លាកលេខ ព្រមទាំងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀ។ ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបានសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ នៅរសៀលថ្ងៃទី១៧ ខែឧសភា៕

ដកស្រង់ពី៖កោះសន្តិភាព