Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃាត់បានតែពលករប្រុសស្រី ២៦នាក់ បម្រុងឆ្លងដែន ទៅប្រទេសថៃ តែមេខ្យល់ ចាប់មិនទាន់

  • Print

បន្ទាយមានជ័យ៖ ប៉ូលិសឃាត់បានពលករប្រុសស្រី ២៦នាក់ ដែលបម្រុងឆ្លងដែនទៅប្រទេសថៃ តែមេខ្យល់ ចាប់មិនទាន់បាន។ គេសង្ឃឹមថា មិនអោយមេខ្យល់រួចខ្លួនឡើយ។

ពលករទាំងនោះ ត្រូវបានឃាត់ខ្លួន នៅវេលាម៉ោង ៤ និង៤៥នាទី ល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ តាមបន្ទាត់ព្រំដែនភូមិសាស្គ្រឃុំអូរបីជាន់ ស្រុកអូរជ្រៅ។លោកវរៈសេនីយ៍ឯក សូរ ចាន់រី មេបញ្ជាការនគរបាលវរៈការពារព្រដែនគោកលេខ៩១១ បានប្រាប់ថា ការឃាត់ខ្លួនពលករទាំងនេះ ធ្វើឡើងតាមការណែនាំ និងវិធានការពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីពង្រឹងការទប់ស្កាត់បទល្មើសតាមបន្ទាត់ព្រំដែននិងទប់ស្កាត់ពលករលួចឆ្លងខុសច្បាប់ ហើយគេចវេះធ្វើចត្តាឡីស័ក។ វិធានការនេះ ដើម្បីបង្ការ និងទប់ស្កាត់កូវីដ១៩ មិនអោយរីករាលដាល ក្នុងសហគមន៍។

លោកបានបញ្ជាក់ថា កម្លាំងនគរបាលវរៈការពារព្រំដែនគោកលេខ៩១១ បានសហការជាមួយមន្ត្រីនគរបាលប៉ុស្តិ៍អូរបីជាន់ និងកម្លាំងយោធាការពារព្រំដែនលេខ៥០៣ បានចេញល្បាតតាមបន្ទាត់ព្រំដែន ក៏បានប្រទះឃើញប្រជាពលរដ្ឋចំនួន ២៦នាក់ (ស្រី ១៣នាក់) ជាពលករ បម្រុងលួចឆ្លងដែនទៅប្រទេសថៃ ដោយខុសច្បាប់ តាមច្រករបៀងក្នុងភូមិសាស្ត្រ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

លោកវរៈសេនីយ៍ឯក សូរ ចាន់រី បានបញ្ជាក់ថា ក្រោយឃាត់ខ្លួន ពលករប្រុសស្រីចំនួន ២៦នាក់នេះ ជាប្រជាពលរដ្ឋ មកពីខេត្តកំពង់ធំ ៦នាក់ ខេត្តបាត់ដំបង ១១នាក់ (ស្រី ៨នាក់) ខេត្តតាកែវ ម្នាក់ ខេត្តបន្ទាយមានជ័យ ៨នាក់ (ស្រី ៤នាក់)។

អ្នកទាំងនោះ ត្រូវបានបញ្ជូនទៅសាកសួរ ហើយតាមចម្លើយពួកគាត់ គោលបំណងឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃ តាមរយៈមេខ្យល់ ដោយយកថ្លៃ ម្នាក់ ៥០០០ បាត ធានាជូនដល់កន្លែងធ្វើការ និងរកការងារអោយធ្វើ។ តែពួកគាត់ មិនបានស្គាល់ឈ្មោះ មេខ្យល់ឡើយ។ ក្រោយពេលសាកសួរហើយ ពលករទាំងនោះ ត្រូវបានបញ្ជូន ទៅដាក់មណ្ឌលធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ៕

ដកស្រង់ពី៖កោះសន្តិភាព