Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ហៅ​មន្ត្រី​នគរបាល​ម្នាក់​មក​សួរនាំ រឿង​យក​កាំភ្លើងខ្យល់ ​បាញ់​ឆ្កែ​០៣​គ្រាប់ ខឹង​ឆ្កែ​ដេញ​ខាំ

  • Print

ខេត្តកណ្តាល ៖ ក្រោយទទួលបានដំណឹងថា មានមន្ត្រីនគរបាលម្នាក់ យកកាំភ្លើងបាញ់ ឆ្កែចំនួន៤គ្រាប់ តែមិនត្រូវឆ្កែទេ ដោយសារខឹងឆ្កែដេញខាំនោះ ទើបនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ម្សិលមិញនេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់ឲ្យផែនការងារធនធានមនុស្ស នៅការិយាល័យបុគ្គលិកជាសេនាធិការ បានចុះស្រាវជ្រាវករណីនេះផងដែរ ។

យោងតាមកំណត់ហេតុរបស់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅ បានបញ្ជាក់ឲ្យដឹងថា មន្ត្រីនគរបាលដែលបានយកកាំភ្លើងបាញ់ឆ្កែនោះ គឺលោកអនុសេនីយ៍ឯក អ៊ុន សំអាត អាយុ៣៥ឆ្នាំ ជាមន្ត្រីនៅការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានទីលំនៅភូមិក្រពើហារ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ បានប្រើប្រាស់កាំភ្លើងខ្លី ០១ដើម (ប្រើខ្យល់) ម៉ាក PIETRO BERTTA ប្រើគ្រាប់ជ័រ ពណ៌សតូចៗ ចំនួន០៨គ្រាប់ បាញ់អស់០៣គ្រាប់ នៅសល់០៥គ្រាប់ ។

ដោយឡែក ការបំភ្លឺពីលោកអនុសេនីយ៍ឯក អ៊ុន សំអាត បានឲ្យដឹងថា កាលពីវេលាម៉ោង១៨និង៣០នាទីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ លោកបាននាំប្រពន្ធ និងកូន ទៅលេងផ្ទះម្តាយបង្កើត នៅចំណុចភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ហើយបានជិះម៉ូតូតែម្នាក់ឯងគោលបំណងទៅយកក្មួយ នាំមកញ៉ាំនំ នៅផ្ទះម្តាយ លុះពេលជិះដល់មុខផ្ទះរបស់ឈ្មោះ ភា ដែលជាកន្លែងលក់ទឹកត្នោតជូរ ស្រាប់តែមានឆ្កែ២ក្បាល រត់មកខាំជើងរបស់លោក អ៊ុន សំអាត តែមិនមុតទេ លោកក៏ជិះម៉ូតូទៅផុតទៅ ។

មួយសន្ទុះ ក្រោយមកលោកជិះម៉ូតូមកវិញដល់ចំណុចមុខផ្ទះឈ្មោះ ភា ដដែល ស្រាប់តែឆ្កែនោះរត់មកខាំជើងលោកម្តងទៀត នៅតែមិនមុតដដែល ដោយសារពាក់ស្បែកជើងឃ្លុប ។

លោកប៉ូលិស អ៊ុន សំអាត បានបំភ្លឺទៀតថា ពេលនោះលោកបានស្រែក តែម្ចាស់ឆ្កែធ្វើមិនដឹង មិនបានឃាត់ឆ្កែទេ ទើបលោកខឹង បានជិះម៉ូតូទៅយកកាំភ្លើងខ្លីប្រើខ្យល់ ប្រើគ្រាប់ជ័រពណ៌សតូចៗ សៀតនៅចង្កេះ ជិះម៉ូតូកាត់មុខផ្ទះនោះម្តងទៀត ស្រាប់តែឆ្កែនោះរត់មកខាំទៀតជាលើកទី៣ ទើបលោកដកកាំភ្លើងបាញ់សំដៅឆ្កែចំនួន ០៣គ្រាប់ តែមិនត្រូវទេ ឆ្កែទាំងនោះ ក៏រត់បាត់អស់ទៅ ។

បច្ចុប្បន្ន លោកអនុសេនីយ៍ឯក អ៊ុន សំអាត កំពុងត្រូវបានសួរនាំ រួមជាមួយកាំភ្លើងខ្លី០១ដើម គ្រាប់ជ័រពណ៌សតូចៗ ០៥គ្រាប់ ត្រូវបានដកហូត នៅការិយាល័យបុគ្គលិក រង់ចាំការសម្រេចពីក្រុមប្រឹក្សាអនុវត្តវិន័យ ៕

ដកស្រង់ពី៖កោះសន្តិភាព