Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរស ៤នាក់ នាំគ្នាប្រើប្រាស់ និងចែកចាយគ្រឿង​ញៀន ត្រូវប៉ូលិសឃាត់ខ្លួន និងវត្ថុតាង បញ្ជូនទៅតុលាការ

  • Print

ខេត្តសៀមរាប៖ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តសៀមរាប បានចូលរួមសហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគងបានចុះបង្ក្រាបករណីរក្សាទុក ជួញដូរ សម្រួល និងចាត់ចែងឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ប្រតិបត្តិការនេះ បានធ្វើឡើង កាលពីម៉ោង ១៤ និង ០០នាទី និងវេលាម៉ោង១៦ និង ០០ នាទី រសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ នៅចំនុចលំនៅដ្ឋានក្នុងភូមិអូរ និងភូមិច្រេស ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប រហូតឃាត់បានជនសង្ស័យចំនួន ០៤នាក់ រួចនាំយកមកការិយាល័យជំនាញ ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមផ្លូវច្បាប់។

កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ខេត្តសៀមរាប បានប្រាប់ថា ជនសង្ស័យចំនួន ០៤នាក់ ដែលត្រូវបានឃាត់ខ្លួននោះ រួមមាន៖ ១-ឈ្មោះ ឈឿន ឆ័យ ភេទប្រុស ឆ្នាំកំណើត ឆ្នាំ១៩៨៥ ជនជាតិខ្មែរមុខរបរលក់មាន់ មានទីលំនៅភូមិគោកស្រុកឃុំពួក ស្រុកពួក ខេត្តសៀមរាប។

ជននេះ ត្រូវបានចោទប្រកាន់ពីបទរក្សាទុក ជួញដូរ ចាត់ចែង និងប្រើប្រាស់គ្រឿងញៀន។ ជននេះ មានសារធាតុញៀននៅក្នុងខ្លួន។ ២-ឈ្មោះ សៃ សេត ភេទប្រុស ឆ្នាំកំណើត ១៩៨៨ ជនជាតិខ្មែរ មុខរបរ ជាងដែក មានទីលំនៅភូមិច្រេស ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ជាប់ចោទពីបទ រក្សាទុក ជួញដូរ សម្រួល និងប្រើប្រាស់។

ជននេះ មានសារធាតុញៀននៅក្នុងខ្លួន។ ៣-ឈ្មោះ ប៉ៃ បារាំង ភេទប្រុស ឆ្នាំកំណើត ១៩៩៥ ជនជាតិខ្មែរ មិនមានមុខរបរទេ មានទីលំនៅភូមិអូរ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ យុវជននេះ ជាប់ចោទពីបទរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន។ ជននេះ មានសារធាតុញៀននៅក្នុងខ្លួន។

៤-ឈ្មោះ នឿ ណាន ភេទប្រុស ឆ្នាំកំណើត ១៩៩១ ជនជាតិខ្មែរ មិនមានមុខរបរពិតប្រាកដទេ និងមានទីលំនៅភូមិអូរ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ជននេះ ត្រូវបានចោទប្រកាន់ពីបទជួញដូរ និងប្រើប្រាស់គ្រឿងញៀន ព្រោះមានសារធាតុញៀននៅក្នុងខ្លួន។ ប្រភពបានបញ្ជាក់ថា បន្ទាប់ពីកម្លាំងយើងឃាត់ខ្លួនបាន ក្នុងនោះ ដកហូតបានវត្ថុតាង រួមមាន: ម្សៅមេតំហ្វេតាមីនចំនួន ១៧ កញ្ចប់ ស្មើនឹងទម្ងន់៤១.៨១ ក្រាម (ទម្ងន់សុទ្ធ)។ សម្ភារ:វេចខ្ចប់និងឧបករណ៏ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ ទូរស័ព្ទដៃចំនួន០៧គ្រឿង។

ជនសង្ស័យ ព្រមទាំងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យជំនាញ បញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាប នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ដើម្បីចាត់ការបន្ត តាមនីតិវិធីច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព