Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សមត្ថកិច្ច​កំពុង​តាម​ចាប់ ក្រោយ​ឃើញ​វី​ដេ​អូ កូនប្រុស​វាយ​ឪពុក​បង្កើត

  • Print

រាជធានីភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវភ្លាមៗបន្ទាប់ពីបានឃើញ រូបភាពវីដេអូឃ្លីបមួយដែលបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកថ្មីៗនេះ បង្ហាញពីករណីហិ.ង្សា បង្កឡើងដោយកូនប្រុសបង្កើត បានយកដែកវាយទៅលើឪពុកខ្លួនឯង យ៉ាងសា.ហាវឃោរ.ឃៅ ។

ក្រោយពីមន្ត្រីជំនាញ បានធ្វើការស្រាវជ្រាវ បានដឹងថា ករណីនេះកើតឡើងនៅវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ត្រង់ចំណុចភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

មុនកើតហេតុ ជនរងគ្រោះជាឪពុក កំពុងលក់ដូរនៅមុខផ្ទះ រីឯកូនប្រុស បានចូលមកដល់ផ្ទះវិញ ហើយកាត់បំផ្លាញខ្សែភ្លើង និងវាយកម្ទេចអំពូលភ្លើងក្នុងផ្ទះ ទើបឪពុក មានការស្តីបន្ទោសទៅលើកូនរបស់ខ្លួន ស្រាប់តែកូនប្រុសមានការខឹងសប្បារនឹងឪពុកខ្លួន ភ្លាមៗនោះកូនប្រុសទមិឡម្នាក់នេះ បានទៅយកបំពង់ទីបដែក មកវាយលើឪពុកបង្កើត បង្កឲ្យរងរបួសបែកក្បាល និងរបួសត្រង់ដៃ រួចហើយរត់គេចខ្លួនបាត់តែម្តង ។

ជនរងគ្រោះជាឪពុក ក៏បានដាក់ពាក្យបណ្តឹងរួចរាល់ហើយ ពេលនេះសមត្ថកិច្ចជំនាញ នៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ កំពុងតែស្វែងរកចាប់ខ្លួនជនបង្កដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព