Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជនសង្ស័យ ២នាក់ លួចម៉ូតូអាគុយ មិនបានសម្រេច ត្រូវសមត្ថកិច្ចឃាត់ខ្លួន

  • Print

ភ្នំពេញ៖ ជនសង្ស័យ ២នាក់ ម្នាក់ជាជនជាតិចិន ចេះខ្មែរ និងម្នាក់ទៀត ជាជនជាតិខ្មែរ បានលួចយកម៉ូតូប្រើអាគុយ ពីកន្លែងម៉ាតមួយកន្លែង បានសម្រេច ហើយបំរុងបណ្តើរចេញ ត្រូវបានសមត្ថកិច្ចក្របួចបានទាំង ២នាក់។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ២និង ១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ តាមបណ្តោយផ្លូវ២៧១ នៅក្បែរនឹងផ្សារហេងលី ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។

ប្រភពព័ត៌មាន បានអោយដឹងថា មុនពេលកើតហេតុខាងលើនេះ គឺគេបានឃើញជនសង្ស័យទាំង ២នាក់ ម្នាក់ជាជនជាតិចិន ចេះនិយាយខ្មែរខ្លះ និងម្នាក់ទៀត ជាជនជាតិខ្មែរ កំពុងតែឈរលើផ្លូវ២៧១ ចៃដន្យឃើញម៉ាតមួយកន្លែង នៅលើផ្លូវ២៧១ មុខនឹងអតីតខារ៉ាអូខេ ញ្ញូស្តារ។

ជនសង្ស័យខាងលើនេះ បានលួចយកម៉ូតូអាគុយពណ៌លឿង អត់មានស្លាកលេខនោះ បំរុងនឹងបណ្តើរ ចុះទៅក្រោមតាមផ្លូវលំ ប៉ុន្តែចៃដន្យ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន ដែលកំពុងតែល្បាត ឃាត់ខ្លួនបានទាំង ២នាក់ យកទៅសួរនាំ។ ជនសង្ស័យ បានឆ្លើយសារភាពថា មូលហេតុ ដែលរូបគេ មកលួចបែបនេះ មកពីពួកគេ អត់លុយ ទើបបែកគំនិតលួចបែបនេះតែម្តង។ ក្រោយសាកសួរ សមត្ថកិច្ច បានកសាងសំណុំរឿង បញ្ជូនបុរសជនសង្ស័យទាំងពីរនាក់ ទៅកាន់តុលាការ ដើម្បីចាត់ការ ទៅតាមនីតិវិធី៕

ដកស្រង់ពី់កោះសន្តិភាព