Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប៉ូលិស ចាប់បុរសម្នាក់ ដែលលួចម៉ូតូ ១គ្រឿង មិនបានសម្រេច

  • Print

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមគ្នា ២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍សំរោងក្រោម និងប្រជាពលរដ្ឋ ចាប់ខ្លួនបាន ខណៈពេលកំពុងលួចកាច់សោរកម៉ូតូ ១គ្រឿង។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៨ និង ១០នាទីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ នៅក្នុងការដ្ឋានសំណង់ ដែលស្ថិតនៅក្នុងភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ជនសង្ស័យ ដែលត្រូវបានចាប់ខ្លួននោះ ឈ្មោះ ហេង សំអឿន អាយុ ៣៩ឆ្នាំ មានទីលំនៅម្ដុំជិតវត្តភ្នំ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ចំណែកបក្សពួក ដែលរត់រួច ឈ្មោះ ធា អាយុប្រហែល ៣៩ឆ្នាំ មានទីលំនៅក្នុងខេត្តតាកែវ។ ជនសង្ស័យទាំង ២នាក់ បានធ្វើសកម្មភាពលួចម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1DO-3536 ដែលជាកម្មសិទ្ធិរបស់បុរសម្នាក់ ឈ្មោះ យន់ ភឿន អាយុ៤២ឆ្នាំ មុខរបរជាងភ្លើង មានទីលំនៅក្នុងភូមិអណ្ដូងតាអន សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូ ទៅធ្វើការងារ នៅក្នុងការដ្ឋានសំណង់ ដែលជាកន្លែងកើតហេតុខាងលើ ហើយពេលទៅដល់ បានទុកម៉ូតូនៅទីនោះ។ ខណៈពេលកំពុងតែធ្វើការ ស្រាប់តែជនសង្ស័យ មានគ្នា ២នាក់ ជិះម៉ូតូ ១គ្រឿង ទៅឈប់ជិតរួចធ្វើសកម្មភាពកាច់កម៉ូតូ ដើម្បីលួចយកទៅ។

ប៉ុន្តែពុំទាន់បានសម្រេចផង ត្រូវបានក្មេងប្រុសម្នាក់ឃើញទាន់ ក៏ស្រែកឆោឡោ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់នគរបាល និងប្រជាពលរដ្ឋ ដេញចាប់បានម្នាក់ ឯម្នាក់ទៀត រត់ជិះម៉ូតូគេចបាត់។ ប្រភពដដែល បានបន្តទៀតថា ក្រោយពេលចាប់ខ្លួននគរបាល បាននាំជនសង្ស័យខាងលើ ទៅធ្វើការសាកសួរ និងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕

ដកស្រង់ពិ៖កោះសន្តិភាព