Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការ​ពិត​ពីក្រោយ​មនុស្ស​ពុល​ស្លា​.​ប់​ជា​បន្តបន្ទាប់​ដល់​១២​នាក់ បន្ទាប់​ពី​ទៅ​កំដរ​បុណ្យ​ស​.​ព

  • Print

ខេត្តកណ្តាល ៖ ករណីពុលស្រាស្លា.ប់១២នាក់ នៅស្រុកល្វាឯម ខេត្តកណ្តាល ក្រសួងសុខាភិបាលបានបញ្ជាក់ថា គឺដោយសាស្រា.ស ឬស្រាថ្នាំ ដែលជនរងគ្រោះពិសាមានសារជាតិមេតាណុលខ្ពស់។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះបានឱ្យដឹងថា លទ្ធផលពីមជ្ឈមណ្ឌលជាតិមន្ទីរពិសោធន៍សុខាភិបាល នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ បង្ហាញថា មន្ទីរពិសោធន៍ទទួលបានសំណាកស្រា២៨សំណាក ក្នុងនោះស្រាថ្នាំ១៥សំណាក ស្រា.ស១៣សំណាក ដែលមានសារធាតុមេតាណុល (Meliari) លើស កម្រិតធំជាង ០,៥ ភាគរយ (>០,៥% ) មានចំនួន២០សំណាក ដែលធ្វើឱ្យពុល ហើយកម្រិតមិនពុលនោះមិនត្រូវលើសពី០,១% ឡើយ។

ពាក់ព័ន្ធនឹងករណីខាងលើ ក្រសួងសុខាភិបាលសន្និដ្ឋានថា ហេតុការណ៍ស្លា.ប់នៅភូមិទាំង២ខាងលើ បានកើតឡើង ដោយសារពួកគាត់បានពិសាស្រា.ស ឬស្រាថ្នាំ ដែលមានសារជាតិមេតាណុលខ្ពស់ បញ្ជាក់តាមលទ្ធផលបានមកពីមន្ទីរពិសោធន៍ ហើយនាពេលកន្លងមក ក៏មានករណីពុលស្រា.ស ឬស្រាថ្នាំពីពេលមុនៗជាច្រើនដងមកដែរ។

ក្រសួងសុខភិបាលក៏បានអំពាវនាវឱ្យបងប្អូន ប្រជាពលរដ្ឋ បញ្ឈប់ជាបន្ទាន់នូវការពិសាស្រា.ស ឬស្រាថ្នាំ ដែលផលិតដោយមិនមានបច្ចេកទេសត្រឹមត្រូវ ជាពិសេសស្រាដែលយកមេតាណុលមកលាយ ( ហាមដាច់ខាត) ។

បើនៅតែបន្តពិសាស្រា.ស ឬស្រាថ្នាំទាំងនេះទៀតនោះ នឹងបណ្តាលឲ្យប៉ះពាល់ ដល់សុខភាពទៅជាឈឺ ឬក៏អាចបាត់បង់ជីវិត។ ប្រសិនបើបងប្អូនមានបញ្ហាសុខភាព ឬជំងឺ សូមប្រញាប់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត ។

ចំណែកអ្នកដែលពុលស្រាស្លា.ប់នោះ ក្រោយពេលពួកគាត់នាំគ្នាលួចផឹកស្រាកំដរពិធីបុណ្យស.ពមួយកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ កន្លងទៅ ទីតាំងកើតហេតុ គឺស្ថិតនៅភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល។លោក កន សុកកាយ អភិបាលស្រុកល្វាឯម បានប្រាប់អោយដឹងថា មានប្រជាពលរដ្ឋប្រមាណ២០នាក់ បានលួចទៅទិញស្រា.សពីតូបលក់ចាប់ហួយ និងតៀមស្រា ហើយក៏នាំគ្នាលួចផឹកនៅក្នុងពិធីបុណ្យស.ព បើទោះបីជាអាជ្ញាធរធ្លាប់ប្រកាសក្ដែងៗរួចមកហើយពីការផ្អាកលក់ស្រា និងផ្អាកលួចផឹកស្រាយ៉ាងណាក្ដី។

លោកបញ្ជាក់ទៀតថា ករណីលួចលក់ស្រានេះដែរ អាជ្ញាធរបានចុះទៅប្រមូលស្រា.សទាំងអស់ពីតូបប្រមាណ២០នៅតាមមូលដ្ឋាន ដើម្បីយកទៅពិនិត្យ ហើយមន្ត្រីកាំកុងត្រូល បានអះអាងបឋមថា រកឃើញជាតិមេតាណុលលើសកម្រិតនៅក្នុងស្រា.ស ទើបដាក់ការសង្ស័យថា មកពីសារធាតុនេះទើបបង្កឲ្យមនុស្សពុលស្លា.ប់ ហើយនៅរង់ចាំលទ្ធផលច្បាស់ការណ៍ពីមន្ទីរពិសោធន៍នៅភ្នំពេញ។

រីឯម្ចាស់តូបលួចលក់ទាំងអស់ ត្រូវបានធ្វើកិច្ចសន្យាបញ្ឈប់ការលួចលាក់លក់ស្រា អំឡុងពេលវិធានការកូវីដ១៩នេះ បើសិនហ៊ានលួចលក់ទៀត នឹងចាត់ការតាមផ្លូវច្បាប់មិនខាន ហើយទីតាំងផលិតស្រាសទាំងអស់ ក៏ត្រូវបានចុះពិនិត្យ និងណែនាំ ព្រមទាំងបានផ្អាកបណ្ដោះអាសន្នសិន។ ក្នុងករណីរកឃើញនោះ អាជ្ញាធរនឹងចាត់ការតាមផ្លូវច្បាប់មិនខានឡើយ។

លោកអភិបាលស្រុកបានបញ្ជាក់ថា ការស្លា.ប់របស់ពួកគាត់មានជាបន្តបន្ទាប់ អាស្រ័យលើស្ថានភាពសុខភាពរបស់ពួកគាត់ ពោលគឺអ្នកស្លា.ប់ភាគច្រើនអាយុ៥០ឆ្នាំជាង ដែលពួកគាត់ភាគច្រើនជាអ្នកនេសាទ ហើយជាក្រុមញៀនស្រាដុះមេ ដោយតែងតែលួចផឹកស្ងាត់ៗ ខណៈអាជ្ញាធរបានធ្វើការណែនាំជារឿយៗ ស្ដីពីការផ្អាកលក់ស្រា ផ្អាកផឹកស្រា ប៉ុន្តែពួកគាត់លួចផឹកស្ងាត់ៗ និងលួចលក់ស្ងាត់ៗ ដែលកត្តានេះជាការលំបាកបំផុត ព្រោះពួកគាត់មិនសហការជាមួយអាជ្ញាធរឡើយ។

លោក កន សុកកាយ អភិបាលស្រុកល្វាឯម បានបញ្ជាក់ទៀត ក្រោយស្លា.ប់ភ្លាម មន្ត្រីសុខាភិបាលបានចុះមកយកសំណាកពិនិត្យភ្លាមៗផងដែរ ក្រែងលោស្លា.ប់ដោយសារកូវីដ ប៉ុន្តែជាលទ្ធផល គឺអវិជ្ជមាន។

លោកក៏បានរៀបចំប៉ុស្តិ៍សុខភាពមួយនៅភូមិកើតហេតុតែម្ដង ដើម្បីជាភាពងាយស្រួលដល់អ្នកដែលដឹងខ្លួនថា ធ្លាប់បានផឹកស្រាសកន្លងមក ត្រូវរួសរាន់ស្ម័គ្រចិត្តមកពិនិត្យសុខភាពឲ្យបានរួសរាន់ ចៀសវាងកើតមានបញ្ហាធំ ទើបរត់រកពេទ្យ។

ដកស្រង់ពី៖កោះសន្តិភាព