Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

១១​នាក់ ត្រូវបាន​ចាប់ខ្លួន ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​

  • Print

ខេត្តមណ្ឌលគិរី៖ មនុស្សប្រុសស្រីចំនួន ១១នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី២១ ខែ ឧសភា ឆ្នាំ២០២១ ក្រោយរកឃើញមានការពាក់ព័ន្ធនឹងគ្រឿងញៀន។

កម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលបន្ទុកផែនប្រឆាំងគ្រឿងញៀន សម្របសម្រួលនិងចុះផ្ទាល់ដោយលោក មាស វឌ្ឍនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី បានចុះបង្ក្រាបករណីជួញដូរ ចែក ចាយ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះរបស់ឈ្មោះ ហែម ម៉េង ស្ថិតនៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ១១នាក់ ដែលមានស្ត្រី ០២ នាក់ និងចាប់យកសម្ភារៈ វត្ថុតាងមួយចំនួន រួមមាន៖ ១.សារធាតុមានសណ្ឋាន ជាក្រាមពណ៌សថ្លា សង្ស័យថា ជាសារធាតុញៀនចំនួនសរុប(១៦កញ្ចប់) ០៣ កញ្ចប់ធំល្មម និង១៣កញ្ចប់តូច ទម្ងន់ ១២,៩០ក្រាម ថ្លឹងទាំសំបក។

២.ទូរស័ព្ទ ចំនួន០៩គ្រឿង (ម៉ាកVivo ០១គ្រឿង , ម៉ាកSamsung ចុចពិល ០១គ្រឿង ,ម៉ាកNokia ចុចពិល០១គ្រឿង ៣.ម៉ូតូចំនួន ០៩គ្រឿង(ម៉ាក Honda dream ពណ៌ខ្មៅ ចំនួន០៣ គ្រឿង ពណ៌បៃតងចំនួន ០១គ្រឿង ,ម៉ាក Exiter ពណ៌ខ្មៅ ០១គ្រឿង , ម៉ាកVave a ពណ៌ក្រហមចំនួន ០១ គ្រឿង , ម៉ាកHonda rsx ពណ៌ខ្មៅចំនួន ០១គ្រៀង ពណ៌ក្រហម ចំនួន ០២ គ្រឿង ។

៤.ដែកកេះ ០៩ ដើម ៥.លោហៈធាតុពណ៌លឿង (ខ្សែកចំនួន០៣ ខ្សែ ,ខ្សែដៃចំនួន ០៤ខ្សែ , ខ្សែជើងចំនួន ០១ ខ្សែ , ជញ្ជៀនចំនួន០២ វង់ ,ក្រវិលចំននួន០២ គូ) ៦.ឧបករណ៍កែឆ្នៃសម្រាប់ជក់ថ្នាំញៀនមួយចំនួន ៧.ដាវ ចំនួន០២ដើម ៨.ជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន ០១គ្រឿង ៩.ដែកសម្រាប់ចូកគ្រឿងញៀន ចំនួន០៣ ១០.សំបុត្រកំណើត ០១ស្លឹក ១១.បណ្ណ័សម្គាល់ម៉ូតូ ចំនួន ០១ សន្លឹក ១២.ទឹកថ្នាំសម្រាប់ជក់ ០២ដប ១៣.ឧបករណ៍ជក់ថ្នាំអេឡិចត្រូនិច ០១គ្រឿង (Voopoo)។

១៤.ប្រាក់រៀល ៧៣.០០០៛។ ១៥.ថង់វេចខ្ចប់គ្រឿងញៀនមួយចំនួន។ ១៦.កន្ត្រៃចំនួន ០១។ ករណីនេះ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងអធិការដ្ឋាននគរបាលក្រុង កំពុងកសាងសំណុំរឿង និងចាត់ការតាមនីតិវិធីច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព