Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីបំផុត​! បំបែកសំណុំរឿង​តាម​ប្រមាញ់​ក្រុម​ចោរប្លន់​បាន​ទាំង​សំបុក​ក្នុងស្រុក​បា​ធា​យ​ហើយ

  • Print

ខេត្តកំពង់ចាម ៖ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ស្នងការនគរបាលខេត្ត ក៏ដូចជាស្នងការរងទទួលផែនព្រហ្មទណ្ឌ បានបំបែកសំណុំរឿងករណីប្លន់ម៉ូតូនៅក្នុងស្រុកបាធាយ។

ហើយទីបំផុតជនសង្ស័យចំនួន១២នាក់ ក៏ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ រួចបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីសួរនាំ និងបញ្ជូនទៅឲ្យតំណាងអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការបន្ត។

លោកវរសេនីយ៍ឯក សំ ណាល់ អធិការនគរបាលស្រុកបាធាយ ប្រាប់ឲ្យដឹងនៅល្ងាចថ្ងៃទី២២ ឧសភា ២០២១ថា អ្នករងគ្រោះបានជិះម៉ូតូនៅតាមដងផ្លូវត្រង់កន្លែងស្ងាត់ កាលពីនៅវេលាម៉ោងជាង៦ល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ នៅភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ក៏ត្រូវបានក្រុមចោរប្លន់មួយក្រុម ដែលមានគ្នាជាច្រើននាក់ធ្វើសកម្មភាពស្ទាក់វាយប្លន់យកម៉ូតូម៉ាក C125 ស៊េរី 2000។

ក្នុងគ្រានោះ អ្នករងគ្រោះក៏បានរត់យករួចខ្លួនផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។លោកវសេនីយ៍ឯក សំ ណាល់ អធិការនគរបាលស្រុកបាធាយ ប្រាប់បន្តថា បន្ទាប់ពីហេតុការណ៍កើតឡើងភ្លាម ក៏បានរាយការណ៍ជូនលោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ហើយក៏បានបើកប្រតិបត្តិការតាមប្រមាញ់ក្រុមចោរប្លន់ទាំងយប់ ដោយក្នុងជំហានដំបូងគឺចាប់បានចំនួន២នាក់នៅយប់ថ្ងៃកើតហេតុនោះ។

លោកអធិការនគរបាលស្រុកបន្តថា លុះរហូតមកដល់ព្រឹកថ្ងៃទី២០ ខែឧសភា ក៏បានដាក់បទបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ថាញ់ សុខវុន នាយការិយាល័យនគរបាលស្រាល និងកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកបាធាយ ដឹកនាំដោយលោកវរសេនីយ៍ឯក សំ ណាល់ អធិការនគរបាលស្រុកបាធាយ សហការជាមួយកម្លាំងជំនាញរបស់ការិយាល័យនគរ បាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដោយក្នុងកិច្ចប្រតិបត្តិការ ក្រោមការដឹកនាំសម្របសម្រួលផ្ទាល់ដោយលោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ហើយចាប់បានជនសង្ស័យបន្តបន្ទាប់ចំនួន១២នាក់តែម្តង ក្នុងនោះរួមមាន ៖១-ឈ្មោះ លុន សំណាង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ នៅភូមិផ្អាវកើត ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ។ ២-ឈ្មោះ ហន សុធារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសូឡា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

៣-ឈ្មោះ ទូច លាងហេង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ នៅភូមិព្រៃញា ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ។ ៤-ឈ្មោះ ខ្លង ម៉េងហុង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ នៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ។

៥-ឈ្មោះ គន សុខហេង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ នៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ។ ៦-ឈ្មោះ ធី សុណ្ណារាជ ភេទប្រុស អាយុ១៣ឆ្នាំ ជន ជាតិខ្មែរ នៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ។ ៧-ឈ្មោះ អ៊ីវ សំបូ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ នៅភូមិសង្កើប ឃុំសបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ។

៨-ឈ្មោះ ជា សាឯម ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ នៅភូមិបាគ្រង ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ៩-ឈ្មោះ ទឹម ហាក់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ នៅភូមិជាលា ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម ។ ១០-ឈ្មោះ ហុន ស៊ីថៃ ភេទប្រុស អាយុ១៩ឆ្នាំ ជន ជាតិខ្មែរ នៅភូមិភ្នំធំ ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម ។

១១-ឈ្មោះ ងួន កុសល ហៅ ខៀវ ភេទប្រុស អាយុ១៦ឆ្នាំ ជន ជាតិខ្មែរ នៅភូមិវាល ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម និង១២-ឈ្មោះ ឡេង សុវណ្ណារ៉ា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ នៅភូមិត្រពាំងឈូក សង្កាត់ទឹកល្អក់២ ខណ្ឌទួកគក រាជធានីភ្នំពេញ ។ក្នុងប្រតិបត្តិការដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីហេងវុទ្ធី ស្នងការរងនគរបាលខេត្តកម្លាំងសមត្ថកិច្ច ពាក់ព័ន្ធបានធ្វើការដកហូតវត្ថុតាងរួមមាន ៖ ម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាពចំនួន៤គ្រឿង និងម៉ូតូរបស់ជនរងគ្រោះចំនួន១គ្រឿង ។

ហើយបើក្រោមការធ្វើការសាកសួរចម្លើយ ជនសង្ស័យខាងលើបានឆ្លើយសារភាពថា កន្លងមក ពួកខ្លួនធ្លាប់ធ្វើសកម្មភាពដេញស្ទាក់វាយប្លន់យកម៉ូតូនៅក្នុងភូមិសាស្ត្រស្រុកបាធាយ និងស្រុកជើងព្រៃ បានចំនួន២លើក គឺលើកទី១- នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង២២និង០០នាទី នៅចំណុចតាមផ្លូវក្បែរោងចក្រជូហួយ ស្ថិតក្នុងភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម និងលើកទី២- នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៨និង១៥នាទី នៅចំណុចតាមផ្លូវជាតិលេខ៦ ស្ថិតនៅក្នុងភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ។

បច្ចុប្បន្ន ជនសង្ស័យទាំង១២នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ចាម ដើម្បីចាត់ការតាមនីតិវិធី។ សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់បន្ថែមឲ្យដឹងទៀតថា ប្រសិនបើប្រជាពលរដ្ឋបានឃើញជនសង្ស័យណាម្នាក់ចូលភូមិឋាន ហើយមិនស្រួលនោះ ត្រូវប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ច ដើម្បីមានវិធានការចុះបង្ក្រាបឲ្យបានទាន់ពេលវេលាមុនពេលដែលក្រុមទាំងនោះប្រព្រឹត្តនូវបទល្មើសណាមួយ៕

ដកស្រង់ពី៖កោះសន្តិភាព