Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជនសង្ស័យម្នាក់ លួចកាច់សោកម៉ូតូ យកបាន ១គ្រឿង អោយមិត្តភក្តិ យកទៅបញ្ចាំ បាន ៦ម៉ឺនរៀល ត្រូវប៉ូលិស បានចាប់ខ្លួន

  • Print

បន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាព លួចកាច់សោកម៉ូតូបាន ១គ្រឿង អោយមិត្តភក្តិយកទៅបញ្ចាំបាន ៦ម៉ឺនរៀល ក៏ត្រូវបានចាប់ខ្លួន បញ្ជូនទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១។

លោកវរៈសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានប្រាប់ថា ជនសង្ស័យ ត្រូវឃាត់ខ្លួន មានឈ្មោះ កែវ ពិសិដ្ឋ ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិក្បាលស្ពានមួយ សង្កាត់ក្រុងប៉ោយប៉ែត។

លោកបានបញ្ជាក់ថា នៅពេលឃាត់ខ្លួន ជនសង្ស័យកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្តឹង ឈ្មោះ ឡុក អ៊ុ ភេទប្រុស អាយុ ៥៦ឆ្នាំ រស់នៅភូមិជាមួយគ្នា បានប្តឹងជនសង្ស័យធ្វើសកម្មភាពលួចកាច់សោកម៉ូតូម៉ាក់ហុងដា ស៊ូម័រអ៊ិច ១គ្រឿង ពាក់ផ្លាក់លេខបន្ទាយមានជ័យ 1P.6454 ដែលធ្វើសកម្មភាពលួច កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ នៅចំណុចផ្សារយួនភូមិក្បាលស្ពានមួយ សង្កាត់ក្រុងប៉ោយប៉ែត។

លោកវរៈសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា ក្រោយទទួលពាក្យបណ្តឹងកម្លាំងជំនាញ បានស្រាវជ្រាវ និងកំណត់មុខសញ្ញាឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ នៅចំណុចភូមិក្បាលស្ពានមួយ សង្កាត់ក្រុងប៉ោយប៉ែត ដើម្បីនាំយកមកសាកសួរ។

តាមចម្លើយសារភាព ជនសង្ស័យ ពិតជាបានលួចម៉ូតូ ពិតប្រាកដ ដោយក្រោយពេលលួចបានហើយ អោយបក្ខពួក ឈ្មោះ ស្វិត យកទៅបញ្ចាំឃើញយកលុយមកអោយចំនួន ៦ម៉ឺនរៀល តែមិនដឹងយកទៅកន្លែងណា។ ពេលនេះឈ្មោះ វិត កំពុងគេចខ្លួន ហើយកម្លាំងសមត្ថកិច្ច ក៏កំពុងស្រាវជ្រាវចាប់ខ្លួន ដើម្បីចាត់ការតាមច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព