Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប៉ូលិសក្រុងប៉ោយប៉ែត ឃាត់ខ្លួនមេខ្យល់ ២នាក់ ដែលនាំពលករឆ្លងដែនដោយខុសច្បាប់ ១៧នាក់

  • Print

បន្ទាយមានជ័យ៖ ប៉ូលិសបានឃាត់ខ្លួនជនសង្ស័យ ២នាក់ ជាមេខ្យល់ ដែលបាននាំពលករឆ្លងដែនដោយខុសច្បាប់ ចំនួន ១៧នាក់។ មេខ្យល់ទាំងពីរនាក់នោះ ត្រូវបានប៉ូលិស កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១។

លោកវរៈសេនីយ៍ឯក សេស វិបុល អធិការនគរបាលក្រុងប៉ោយប៉ែត បានប្រាប់ថា ជនសង្ស័យ ២នាក់ គឺ១.ឈ្មោះ ពៅ បូរី ភេទប្រុស អាយុ ៤១ឆ្នាំ (មេខ្យល់) រស់នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ២.ឈ្មោះ ម៉ៅ ដែល ភេទប្រុស អាយុ ២៦ឆ្នាំ (មេខ្យល់) រស់នៅភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

លោកបានបញ្ជាក់ថា នៅពេលឃាត់ខ្លួនជនសង្ស័យ ជាមេខ្យល់ គឺកម្លាំងនគរបាលស្រុកអូរជ្រៅ សហការជាមួយកម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ បានស្រាវជ្រាវមុខសញ្ញាមេខ្យល់ ដែលធ្វើសកម្មភាពនាំពលករចំនួន ១៧នាក់ បម្រុងឆ្លងដែនទៅប្រទេសថៃ ដោយខុសច្បាប់ ក្នុងភូមិសាស្ត្រ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ហើយត្រូវបានឃាត់ខ្លួនបាន ២នាក់ ជាមេខ្យល់ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

លោកវរៈសេនីយ៍ឯក សេស វិបុល បានបញ្ជាក់ថា ក្រោយពេលឃាត់ខ្លួនជនសង្ស័យ ២នាក់ បាននាំយកទៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ដើម្បីសាកសួរ។ តាមចម្លើយសារភាព ជនសង្ស័យទាំង ២នាក់ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព