Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រជាពលរដ្ឋ ប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌ​មិនទាន់ផ្ទុះ ៣កន្លែង ចំនួន ៧គ្រាប់ ត្រូវបានអង្គភាពកំចាត់មីន ទទួលយក​កម្ទេចចោល

  • Print

បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ៣កន្លែង ដោយឡែកគ្នា មានចំនួន ៧គ្រាប់ ត្រូវបានអង្គភាពកំចាត់មីន ទទួលយកកម្ទេចចោល នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១នៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។

មន្ត្រីអធិការដ្ឋាននគរបាលស្រុកថ្មពួក បានប្រាប់ថា ប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ៣កន្លែង ដោយឡែកគ្នា មានចំនួន ៧គ្រាប់។ កន្លែងទី១ ត្រូវបានប្រជាពលរដ្ឋ ទៅធ្វើចំការដំឡូងមីប្រទះឃើញនៅគល់ឈើ មានគ្រាប់ B.40 មីលីម៉ែត្រ ចំនួន ៤គ្រាប់ និងកន្លែងទី២.ប្រជាកសិករភ្ជួររាស់ប្រទះឃើញគ្រាប់B.60 មីលីម៉ែត្រ ចំនួន ២គ្រាប់ កន្លែងទី៣.ប្រជាពលរដ្ឋជីកដីប្រទះឃើញគ្រាប់បែកដៃ១គ្រាប់។

ទាំង ៣កន្លែងនេះ នៅកន្លែងដោយឡែកគ្នា ក្នុងភូមិសាស្គ្រឃុំបន្ទាយឆ្មា ស្រុកថ្មពួក។ កម្លាំងអង្គភាពហេឡូត្រាស់កំចាត់មីន បានបញ្ជាក់ថា គ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះ ដែលប្រជាពលរដ្ឋប្រទះឃើញរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច ហើយរាយការណ៍បន្តទៅអង្គភាពកំចាត់មីនមកទទួលយកចំនួន ៧គ្រាប់ ជាគ្រាប់យុទ្ធភ័ណ្ឌ ដែលសេសសល់ពីសម័យសង្គ្រាម ហើយជាគ្រាប់នៅមានគុណភាព ដែលប្រឈមគ្រោះថ្នាក់គ្រប់ពេល។

អង្គភាពហេឡូត្រាស់ បានអំពាវដល់ប្រជាពលរដ្ឋបើប្រទះឃើញគ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះ ត្រូវរាយការណ៍ជូនអាជ្ញាធរនៅក្បែរជាបន្ទាន់ មិនត្រូវយកទៅគប់ រឺដុំលេងកែឆ្នៃឡើយ ព្រោះអាចគ្រោះថ្នាក់គ្រប់ពេល ហើយត្រូវរាយការណ៍ជូនទៅអាជ្ញាធរមានសមត្តកិច្ច និងអង្គភាពកំចាត់មីន មកទទួលយកទៅកម្ទេចចោល៕

ដកស្រង់ពី៖កោះសន្តិភាព