Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្អូនប្រុស ដេ​នី ក្វា​ន់ បង្ហាញពី ​កាមេរ៉ា​បង្កប់​ក្នុង​បន្ទប់​សណ្ឋាគារ សមុទ្រ​មាស

  • Print

រាជធានីភ្នំពេញ ៖ បន្ទាប់ពីតារាសម្តែងនាង ដេនី ក្វាន់ បានទម្លាយនូវរឿងរ៉ាវប្តឹងប្តល់គ្នាជាមួយម្ចាស់សណ្ឋាគារ សមុទ្រមាស (Gold Sea Hotel) ក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី២៥ ឧសភា ២០២១នេះ ពាក់ព័ន្ធការបង្កប់កាមេរ៉ាលួចថតនៅក្នុងបន្ទប់គេងរបស់នាង រឿងរ៉ាវនេះត្រូវបានប្អូនប្រុស ដេននី ក្វាន់ បានបង្ហាញបន្ថែមពីកាមេរ៉ាដែលបង្កប់ក្នុងបន្ទប់នោះ ។

គណនីហ្វេសប៊ុកឈ្មោះ Kim San ជាប្អូនប្រុស ដេននី ក្វាន់ បានបង្ហោះវីដេអូនិងសារថា «នេះជាកន្លែងដែលសណ្ឋាគារ (សមុទ្រមាស) លួចបង្កប់កាមេរ៉ា ថតវីដេអូ សម្រាប់ទុកមើលកម្មភាពរបស់ភ្ញៀវក្នុងបន្ទប់ ។

ចែករំលែកបន្តដើម្បីអោយបងប្អូនខ្មែរយើងបានដឹង» ។ សូមជម្រាបថា រឿងរ៉ាវខាងលើនេះ ត្រូវបាន ដេនី ក្វាន់ អះអាងថា បានកើតឡើងតាំងពីអំឡុងឆ្នាំ២០២០ មកម្លេះ ប៉ុន្តែនាងទើបទម្លាយអោយដឹង ក្រោយរឿងក្តីនេះបានចេញជាលទ្ធផល អយុត្តិធម៌សម្រាប់រូបនាង ។

រូបភាពវីដេអូដែល ដេនី ក្វាន់ បង្ហោះតាមហ្វេសប៊ុក បង្ហាញពីជម្លោះ រវាងរូបនាងជាមួយនឹងម្ចាស់សណ្ឋាគារនោះ បានអោយដឹងថា ខ្ញុំគេងសណ្ឋាគារ សមុទ្រមាស ( Gold Sea Hotel) នៅក្រុងកំពង់សោម ម្ចាស់សណ្ឋាគារ លួចបង្កប់ កាមេរ៉ា ក្នុងបន្ទប់ខ្ញុំគេង ។ នាងថា មិនមែនតែបន្ទប់ខ្ញុំទេ គឺគ្រប់បន្ទប់ទាំងអស់ ក្នុងសណ្ឋាគារនោះ ។

ដេនី ក្វាន់ បញ្ជាក់ថា រឿងក្តីខ្ញុំកើតឡើងតាំងពីខែ១០ ឆ្នាំ២០២០ ខ្ញុំមិនឡាយ ព្រោះរង់ចាំដំណោះស្រាយល្អជាមួយម្ចាស់សណ្ឋាគារ តែលទ្ធផលចេញមកវាអយុត្តិធម៌ សម្រាប់រូបនាងខ្ញុំណាស់។

បើតាមនាង ដេនី ក្វាន់ សំណងលុយ ១ម៉ឺនដុល្លារនេះ ដូចជាមើលងាយកិត្តិយសខ្ញុំជាស្រី្តខ្មែរពេកហើយ ខ្ញុំឈឺចាប់ខ្លាំងណាស់ ខ្ញុំទទួលយកមិនបានទេ អយុត្តិធម៌ណាស់ ។ ដាច់ខែនេះ ខ្ញុំសុំធ្វើសន្និសីទកាសែត ដើម្បីអោយដឹង ស ខ្មៅ រកយុត្តិធម៌សម្រាប់ខ្លួនខ្ញុំ ៕

ដកស្រង់ពី៖កោះសន្តិភាព