Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរស​ម្នាក់​ត្រូវ​អស់លក្ខណ៍​ត្រឹម​១២​ម៉ោង ក្រោយ​ឆែក​ឆែរ​មើល​តាម​កាមេរ៉ា​ពេល​ធ្វើ​សកម្មភាព

  • Print

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក២នាក់ ត្រូវបានកម្លាំងព្រហ្មទណ្ឌខណ្ឌចំការមន ឃាត់ខ្លួនយកទៅសាកសួរ បន្ទាប់ពីជនសង្ស័យរូបនោះ បានធ្វើសកម្មភាពគាស់តូប រួចលួចយកម៉ាស៊ីនឆុងកាហ្វេ ហើយរត់គេចខ្លួនបានរយៈពេល១២ម៉ោង ។

ហេតុការណ៍ឃាត់ខ្លួននេះ បានធ្វើឡើងនៅវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ នៅម្តុំចំណុចស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។

សេចក្តីរាយការណ៍បន្តថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនខាងលើម្នាក់ឈ្មោះ នី ទីន ហៅខ្មៅ ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវ២៧១ ភូមិ៥ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ មុខរបររើសអេតចាយ។ ចំណែកវត្ថុតាងដែលដកហូតបានមាន រ៉ឺម៉ក់អេតចាយ០១គ្រឿង និងម៉ាស៊ីនឆុងការហ្វេមួយឈុត (ម៉ាក SM)។

បើតាមលោកវរសេនីយ៍ទោ ផន អូន អធិការរងទទួលផែនព្រហ្មទណ្ឌ ខណ្ឌចំការមន បានអោយដឹងថា មុននឹងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ គឺនៅព្រឹកថ្ងៃទី២៥ ខែឧសភានេះ មានជនរងគ្រោះម្នាក់ឈ្មោះ សែង សុងគឹមស៊ង ភេទប្រុស បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលទួលទំពូង២ថា នៅយប់ថ្ងៃវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃ២៥ ខែឧសភា ឆ្នាំ២០២១ មានជនសង្ស័យមួយក្រុមបានធ្វើសកម្មភាព គាស់តូបលក់ភេសជ្ជៈនៅចំណុចផ្លូវ៤៧០ កែងផ្លូវ១៦៣ ក្រុម៧ ភូមិ១ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន ដោយបានយកសម្ភារៈដូចជា ម៉ាស៊ីនឆុងកាហ្វេ១ឈុត ស្ពីកឃើ, បំពង់សំឡេង១ និងលុយចំនួន៥ម៉ឺនរៀល ទៅបាត់ដោយសុវត្ថិភាព ។

លោកអធិការរងបន្តថា បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះហើយ កម្លាំងសមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនៃអធិការនគរ បាលខណ្ឌចំការមន ដឹកនាំដោយលោកលោកផ្ទាល់ បានចុះធ្វើការ ស្រាវជ្រាវ និងឆែកមើលតាមកាមេរ៉ាសុវត្ថិភាព រហូតក្តោបបានមុខសញ្ញាដោយប្រើរយៈពេលជិត១២ម៉ោង ថ្ងៃដដែល ទើបឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ រួមទាំងវត្ថុតាំង ដើម្បីយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលទួលទំពូង២ តែម្ដង ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យក៏បានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពគាស់តូបលួចយកម៉ាស៊ីនឆុងកាហ្វេ និងសំភារៈមួយចំនួនរបស់ជនរងគ្រោះពិតប្រាកដមែន ។

ក្រោយពេលសាកសួររួចហើយ ជនសង្ស័យ រួមទាំងវត្ថុតាំង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលចំការមន ដើម្បីចាត់ការបន្តតាមនីតិវិធី ។

ដកស្រង់ពី៖កោះសន្តិភាព