Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ករណី​ទំនាស់​យក​ថ្ម​ទម្រ​ជើង​ឆត្រ​វាយ​សម្លាប់​បុរស​ម្នាក់

  • Print

រាជធានីភ្នំពេញ ៖ កម្លាំងអធិកាដ្ឋានរនគរបាលខណ្ឌមានជ័យ និងកម្លាំងប៉ុស្តិ៍នគរបាលបឹងទំពន់ទី១ បានសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់បានឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីទំនាស់ ហើយយកថ្មទម្រជើងឆត្រវាយសម្លាប់បុរសម្នាក់ ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ០១ម៉៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ នៅចំណុចមុខផ្ទះលេខ៣១២ ផ្លូវលំ ក្រុម២ ភូមិសន្សំកុសល៣ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បើយោងតាមនគរបាលរាជធានីភ្នំពេញ បានអោយដឹងថា ជនសង្ស័យ២នាក់ ត្រូវបានឃាត់ខ្លួន មានឈ្មោះ កែវ យិនភី ហៅតួ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ៣៧ ផ្លូវ៤៥BT ភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបររត់ម៉ូតូកង់បីឥណ្ឌា (មានផ្ទុកសារធាតុញៀន) និងជនសង្ស័យម្នាក់ទៀតឈ្មោះ រ៉េត បញ្ញា ហៅម៉ុក ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ១១៧ ផ្លូវលំ ក្រុម៤ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរកម្មករមើលម៉ូតូនៅផ្សារបឹងទំពន់ (មានផ្ទុកសារធាតុញៀន) ។

ចំណែកឯជនរងគ្រោះ ឈ្មោះ ម៉ុក អង្គាររស្មី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិសន្សំកុសល៣ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ។ សមត្ថកិច្ចដកហូតវត្ថុតាង រួមមាន ៖ ម៉ូតូកង់បីឥណ្ឌាចំនួន ០១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ១IQ-1808 និងដុំថ្មទម្រជើងឆត្រចំនួន ០១ ដុំ ។

សមត្ថកិច្ច បានអោយដឹងបន្តថា មុនកើតហេតុ ជនសង្ស័យឈ្មោះ កែវ យិនភី និងឈ្មោះ រ៉េត បញ្ញា បានផឹកស្រាបៀរអស់ម្នាក់ចំនួន០២ កំប៉ុង នៅមុខផ្សារបឹងទំពន់ ពេលផឹករួច ក៏បើកម៉ូតូកង់បីឥណ្ឌាចំនួន ០១គ្រឿង ឡើងទៅតាមផ្លូវ២៧១ ក៏បានប្រទះឃើញជនរងគ្រោះឈ្មោះ ម៉ុក អង្គាររស្មី កំពុងជិះម៉ូតូកង់បីខ្មែរ (ធ្លាប់មានទំនាស់គ្នាប្រហែលកន្លះខែមុន ជាមួយជនសង្ស័យឈ្មោះ កែវ យិនភី) ហើយជនរងគ្រោះឈ្មោះ ម៉ុក អង្គាររស្មី បានចុះពីលើម៉ូតូកង់បីខ្មែរ មកប្រតាយប្រតប់គ្នា ទៅវិញទៅមកជាមួយជនសង្ស័យឈ្មោះ កែវ យិនភី ខណៈនោះជនរងគ្រោះបានរត់ទៅយកបន្ទះឈើទទឹង ប្រវែង០២តឹក បណ្ដោយប្រវែង១ម៉ែត្រ មកវាយជនសង្ស័យឈ្មោះ កែវ យិនភី ឲ្យរបួសដៃខាងឆ្វេង បន្ទាប់មកជនសង្ស័យឈ្មោះ រ៉េត បញ្ញា បានចូលទៅជួយបក្ខពួកខ្លួន ស្រាប់តែជនរងគ្រោះបានរត់ចេញហើយទៅវាយកញ្ចក់មុខម៉ូតូកង់បីឥណ្ឌារបស់ជនសង្ស័យឈ្មោះ កែវ យិនភី បណ្តាលឲ្យបែកខ្ទេច ហើយក៏បានរត់គេចខ្លួន ពេលនោះជនសង្ស័យទាំង ០២នាក់ បានបើកម៉ូតូកង់បីឥណ្ឌាដេញតាមពីក្រោយមកដល់នៅចំណុចកើតហេតុ ក៏បំបុកជនរងគ្រោះពីខាងក្រោយបណ្ដាលឲ្យដួលដាច់ផ្ងារ និងបានយកដុំថ្ម ទម្រជើងឆ័ត្រ វាយបន្ថែមទៀតបណ្តាលឲ្យស្លាប់តែម្តង ហើយបានបើកម៉ូតូកង់បីឥណ្ឌានោះ រត់គេចខ្លួនបាត់តែម្ដង ។

សមត្ថកិច្ច អោយដឹងទៀតថា រហូតមកដល់វេលាម៉ោង០៩ព្រឹកថ្ងៃដដែល កម្លាំងអធិកាដ្ឋានរនគរបាលខណ្ឌមានជ័យ និងកម្លាំងប៉ុស្តិ៍នគរបាលបឹងទំពន់ទី១ បានសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានចុះធ្វើការស្រាវជ្រាវ ឈានដល់ឃាត់ខ្លួនជនសង្ស័យទាំង ០២នាក់ នាំយកមកទីស្នាក់ការប៉ុស្តិ៍នគរបាលបឹងទំពន់ទី១ ដើម្បីធ្វើការសាកសួរ ។

នៅពេលឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ខាងលើ ក៏មានស្ត្រីម្នាក់ឈ្មោះ វ៉ាត ចាន់កេសី អាយុ៣៩ឆ្នាំ ត្រូវជាមីងរបស់ជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅស្នាក់ការនគរបាលប៉ុស្តិ៍បឹងទំពន់ទី១ ស្នើសុំឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធីច្បាប់ ។ ចំណែកឯសពជនរងគ្រោះ សមត្ថកិច្ចក៏បានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី នៅវត្តចាក់អង្រែក្រោម រាជធានីភ្នំពេញ ៕

ដកស្រង់ពី៖កោះសន្តិភាព