Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យុវជន​ម្នាក់ កាន់​ដាវ ឈរ​គំរាម កាប់​ដល់​ប្រជាពលរដ្ឋ ធ្វើដំណើរ​តាមផ្លូវ ត្រូវ​នគរបាល ចាប់ខ្លួន​

  • Print

ខេត្តបន្ទាយមានជ័យ៖ ក្មេងទំនើងម្នាក់ ផឹកស៊ី និងប្រើប្រាស់គ្រឿងញៀន តែងតែធ្វើសកម្មភាពអុកឡុក បង្កភាពភ័យខ្លាច ដល់ប្រជាពលរដ្ឋ ក្នុងភូមិ ត្រូវបាននគរបាលស្រុកថ្មពួក ចាប់ឃាត់ខ្លួន កាលពីម៉ោង ៤ និង ៣០នាទីល្ងាចថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ នៅភូមិថ្មពួក ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ក្មេងទំនើងនោះ ឈ្មោះ ឆ្លៃ បូលីន ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិថ្មពួក ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ប៉ូលិសអះអាងថា ជននេះ កន្លងមក តែងតែដើរផឹកស៊ី និងប្រើប្រាស់គ្រឿងញៀន ហើយធ្វើសកម្មភាពបង្កអសន្តិសុខអុកឡុក ក្នុងមូលដ្ឋាន និងធ្លាប់ជាប់ក្នុងមណ្ឌលកែប្រែជីវិតថ្មី ភ្នំបាក់ ចំនួន ២លើក រួចមកហើយ។

ប្រភពដដែល បានបញ្ជាក់ថា ក្រោយពីចេញពីមណ្ឌលកែប្រែវិញ ជននេះ នៅតែប្រព្រឹត្តនូវអំពើមិនគប្បី ដែលសង្គមស្អប់ខ្ពើម ផឹកស៊ី និងប្រើប្រាស់គ្រឿងញៀនដដែល ព្រមទាំងជិះម៉ូតូស្រែកឡូឡា កាន់ដាវសាម៉ូរ៉ៃ បង្កដល់ភាពភ័យខ្លាច ដល់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន។

ជាក់ស្តែងនៅល្ងាចថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ ជននេះ បានធ្វើសកម្មភាពបង្កអុកឡុក ឈរកាន់ដាវ នៅតាមផ្លូវសាធារណៈ សំឡុតគំរាមកំហែងប៉ុនប៉ងកាប់ទៅលើប្រជាពលរដ្ឋ អ្នកធ្វើដំណើរ តាមដងផ្លូវ នៅក្នុងមូលដ្ឋាន។ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលស្រុក បានចេញអន្តរាគមន៍ ចាប់ឃាត់ខ្លួនជនសង្ស័យ និងដកហូតបានដាវសាម៉ូរ៉ៃ ចំនួន ០១ដើម។ ក្រោយឃាត់ខ្លួន ប៉ូលិសបានរៀបចំសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្ត៕

ដកស្រង់ពី៖កោះសន្តិភាព