Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប៉េអឹម ឃាត់ខ្លួនក្មេងទំនើង ១ក្រុម ចំនួន ៣នាក់ ជិះម៉ូតូកាន់កាំបិត និងដាវ ស្វែងកាប់ក្មេងទំនើង ១ក្រុមទៀត

  • Print

បន្ទាយមានជ័យ៖ កងរាជអាវុធហត្ថ ឬប៉េអឹម បានឃាត់ខ្លួនក្មេងទំនើង ១ក្រុម មានគ្នា ៣នាក់ ជិះម៉ូតូកាន់កាំបិត និងដាវ ស្វែងកាប់ក្មេងទំនើង ១ក្រុមទៀត ដែលដេញកាប់ពួកគេកន្លង។ ក្មេងទំនើងទាំងនោះ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១។

លោកវរៈសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថ ក្រុងសិរីសោភ័ណ បានប្រាប់ថា ក្មេងទំនើង ដែលឃាត់ខ្លួន ៣នាក់នោះ មាន១.ឈ្មោះ ផូ ភា ហៅចយ ភេទប្រុស អាយុ ១៩ឆ្នាំ ២.ឈ្មោះ មឿន ស៊ីណែត ភេទប្រុស អាយុ ១៧ឆ្នាំ ៣.ឈ្មោះ ង៉ាម សារុន ភេទប្រុស អាយុ ១៧ឆ្នាំ។ ក្មេងទំនើងទាំងនេះ រស់នៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។

លោកបានបញ្ជាក់ថា ដើម្បីការពារសន្តិសុខ និងសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋកម្លាំងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានចេញល្បាតពេលយប់ បានប្រទះឃើញក្មេងទំនើង ១ក្រុម មានគ្នា ៣នាក់ ជិះម៉ូតូ ១គ្រឿង ម្នាក់កាន់ដាវសាំម៉ូរ៉ៃ១ និងម្នាក់ទៀត កាន់កាំបិតជិះម៉ូតូ អូសតាមផ្លូវ បណ្តាលប្រជាពលរដ្ឋមានការព្រួយបារម្ភ ដោយពួកនេះ ធ្វើសកម្មភាពកាប់ចាក់គ្នា កន្លងមក ដែលប៉ះសន្តិសុខ និងសណ្តាប់ធ្នាប់ ហើយឃាត់ខ្លួនបាន ៣នាក់ និងកាំបិតចំនួន ២ ម៉ូតូ ១គ្រឿង កាលពីយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ តាមបណ្តោយផ្លូវក្រុងសិរីសោភ័ណ។ លោកវរៈសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបញ្ជាក់ថា ក្រោយឃាត់ខ្លួន ក្មេងទំនើង ៣នាក់ បានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដើម្បីសាកសួរ។

តាមចម្លើយសារភាពពីក្មេងទំនើងថា ខ្លួនពិតជាពួកគេ បានជិះម៉ូតូកាន់កាំបិតពិតមែន ដោយពួកគេខឹងក្មេងទំនើង ១ក្រុមទៀត បានស្ទាក់ដេញកាប់ពួកគេ ទើបខឹង បានទៅយកកាំបិតជិះម៉ូតូ តាមរកកាប់វិញ តែមិនទាន់ឃើញផង ត្រូវសមត្ថកិច្ច ចាប់បាន កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់៕