Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​ឆេះ​ផ្ទះល្វែង អ្នកលក់​ឡេ​តាម​អន​ឡាញ នៅ​បុរី​ពិភពថ្មី ឡា​សែន​សុខ​II ខូចខាត​សម្ភារៈ គិត​ជា​ប្រាក់​ប្រមាណ ៧​ម៉ឺន​ដុល្លារ​

  • Print

ភ្នំពេញ៖ ករណីអគ្គិភ័យឆេះផ្ទះមួយល្វែង ជាផ្ទះអ្នកលក់ឡេតាមអនឡាញ នៅក្នុងបុរីពិភពថ្មី ឡាសែនសុខII ស្ថិតនៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ត្រូវបានបូកសរុបនូវការខូចខាតសម្ភារៈ រួមមាន គ្រែ ពូក កង្ហា និងឡេ ម៉ាស់ ដែលគិតជាប្រាក់សរុបប្រមាណ ៧ម៉ឺនដុល្លារអាមេរិក។

សូមរម្លឹកថា ផ្ទះមួយល្វែង ដែលម្ចាស់ទើបចូលនៅបានប្រមាណ ១ខែ បានឆាបឆេះ ដោយសារតែឆ្លងចរន្តទុស្សេចរន្តអគ្គិសនី បណ្តាលអោយខូចខាតសម្ភារៈ នៅជាន់ទី១។ អគ្គិភ័យនេះ បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៤ និង ៥០នាទីរសៀល ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចផ្ទះលេខ៤២ ផ្លូវ៦A បុរីពិភពថ្មី ឡាសែនសុខ២ ស្ថិតនៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

ម្ចាស់ផ្ទះ ដែលត្រូវភ្លើងឆេះ ឈ្មោះ ទេព វ៉ាន់ណារ៉ូ ភេទប្រុស អាយុ ៣០ឆ្នាំ និងប្រពន្ធឈ្មោះ ឈឿន វណ្ណា អាយុ ២៧ឆ្នាំ មុខរបរលក់ឡេតាមអនឡាញ។ ប្រភពព័ត៌មាន បានអោយដឹងថា នៅមុនពេលកើតហេតុ មានក្មេងប្រុសម្នាក់ អាយុ ១២ឆ្នាំ ដែលត្រូវជាប្អូន នៅក្នុងផ្ទះ ខណៈនោះ ស្រាប់តែទុស្សេខ្សែភ្លើង នៅជាន់ទី១ ឆាបឆេះ ហើយក្មេងប្រុសនោះ បានរត់ចេញមកក្រៅ ស្រែកអោយគេជួយ។ ភ្លាមៗនោះ សន្តិសុខ បានចូលទៅបាញ់ពន្លត់តែពុំអាចទប់ស្កាត់បាន ដោយផ្សែងហុយទ្រលោម។

នគរបាល អោយដឹងថា នៅក្នុងហេតុការណ៍នោះ រថយន្តពន្លត់អគ្គិភ័យ ចំនួន ៣គ្រឿង បានទៅអន្តរាគមន៍បាញ់ពន្លត់។ ទាក់ទិនអគ្គិភ័យនេះ ម្ចាស់ផ្ទះ អោយដឹងថា បណ្តាលមកពីទុស្សេខ្សែភ្លើង ហើយភ្លើងបានឆេះរាលដាល ទៅកេសដាក់ឡេ។ តាមម្ចាស់អោយដឹងទៀតថា ផ្ទះនោះ ទើបធ្វើហើយថ្មីៗ និងចូលនៅបានប្រមាណ ១ខែតែប៉ុណ្ណោះ៕

ដកស្រង់ពី៖កោះសន្តិភាព