Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នគរបាល​ព្រហ្មទណ្ឌ ចាប់ខ្លួន​ថៅកែ​បុរី អ៊េ​មឺ​រ៉​ល​ដ៏ ស៊ី​ធី បញ្ជូន​ទៅ​តុលាការ

  • Print

រាជធានីភ្នំពេញ ៖ ក្នុងដំណាក់កាលនេះ សូម្បីថៅកែបុរីក៏ដោះស្រាយមិនចេញដែរ ពាក់ព័ន្ធបញ្ហាដើមទុន ត្រូវបង្វិលពីអតិជនមួយ ឬទៅធនាគារមួយ ដែលធ្វើឲ្យថៅកែបុរីរូបនោះ បង្ខំចិត្តចេញសែកស្អុយ ទើបត្រូវបានសមត្តកិច្ចឃាត់ខ្លួនតាមដីការបស់តុលាការ ។

ជាក់ស្តែងកាលពីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ កម្លាំងសមត្តកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនថៅកែបុរីម្នាក់ តាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់លោក ធាម ច័ន្ធពិសិទ្ធ ចៅក្រមស៊ើប សួរសាលាដំបូងរាជធានីភ្នំពេញ ពីបទ មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន តាមមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រព្រឹត្តការទូទាត់ប្រាក់នៅចំណុចរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ។

ជនសង្ស័យមានឈ្មោះ កែវ មុនីរតន៍ ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរ ជាថៅកែបុរី អ៊េមឺរ៉លដ៏ ស៊ីធី មានអាសយដ្ឋានស្នាក់នៅផ្ទះលេខ៧ ផ្លូវលេខ១០១៥ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ក្រោយឃាត់ខ្លួនសមត្តកិច្ច បាននិងកំពុងរៀបចំសំណុំរឿង បញ្ជូនថៅកែបុរីរូបនោះ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែកក្កដានេះ ។ បើយោងតាមសមត្ថកិច្ចបានបង្ហើបថា លោក កែវ មុនីរតន៍ ថៅកែ បុរី អ៊េមឺរ៉លដ៏ ស៊ីធី ធ្លាប់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ និងនាំទៅដាក់ពន្ធនាគារចំនួន២លើកមកហើយ ហើយលើកនេះ បើអាចជាប់ទៀតនោះ សរុប៣ លើកពាក់ព័ន្ធករណីចេញសែកស្អុយដដែល ៕

ដកស្រង់ពី៖កោះសន្តិភាព