Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​បើករថយន្ត​ស៊េរី​ទំនើប លឿន​ជ្រុល​បុក​កង់​បី​ឥណ្ឌា វិល​មួយ​ជុំ​

  • Print

ភ្នំពេញ៖ បុរសម្នាក់ បើករថយន្តស៊េរីទំនើប លឿនឆ្លងផ្លូវ ខ្វះការប្រុងប្រយ័ត្ន ជ្រុលបុកកង់បីឥណ្ឌាមួយគ្រឿង ពេញទំហឹង បណ្តាលឲ្យវិលត្រឡប់ក្រោយមួយជុំ របួសបែកក្បាល អ្នកបើកម៉ូតូកង់បី ឈាមស្រោចខ្លួន។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៨ និង ៥០នាទី យប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ត្រង់ចំណុចផ្លូវបែកជាបួន ផ្លូវ២១៤កែងផ្លូវ៥១ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ គេឃើញកង់បីឥណ្ឌាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ មណ្ឌលគីរី 1A-4370 បើកបរដោយបុរសម្នាក់ ទិសដៅពីជើងទៅត្បូង គោលបំណងត្រលប់ទៅផ្ទះនៅតាខ្មៅ។

ប្រភពដដែល បានបន្តទៀតថា ខណៈពេលម៉ូតូកង់បី បើកបរតាមបណ្ដោយផ្លូវលេខ ៥១ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនល្មម ជិះមកដល់ចំណុចកើតហេតុ ម៉ូតូកង់បីឆ្លងផ្លូវ ក៏មានរថយន្តស៊េរីទំនើបមួយគ្រឿងទៀត ម៉ាក RangRover ពណ៌ខ្មៅពាក់ស្លាកលេខ 2AQ-2666 បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿនគួរសម ខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុកកង់បីឥណ្ឌាយ៉ាងពេញទំហឹង ចំក្បាលមុខ ចំហៀងខាងស្ដាំ បណ្ដាលអោយម៉ូតូកង់បីវិលមួយជុំ របួសបែកក្បាលអ្នកបើកម៉ូតូកង់បី។

ចំណែកម៉ូតូកង់បីខូចខាតស្ទើរទាំងស្រុងមួយកំណាត់មុខ និងបង្កឲ្យអ្នកអ្នកបើកបរ របួសបែកក្បាល ហូរឈាមស្រោចខ្លួន។ ចំណែករថយន្តវិញ ខូចខាតមួយកំណាត់មុខ បែកកាង និង ស្តុបខាងឆ្វេងមួយ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកដល់កន្លែងកើតហេតុ និងអោយភាគីទាំងពីរ សម្រួលគ្នាបញ្ចប់រឿង ដោយភាគីខាងម៉ូតូកង់បី បានទាមទារសំណង ចំនួន ២៥០ដុល្លារ ដើម្បីជួសជុលម៉ូតូកង់បី។ ដោយមិនចង់វែងឆ្ងាយ ភាគីរថយន្ដ ក៏ព្រមសង បញ្ចប់រឿង នៅកន្លែងកើតហេតុតែម្តង៕

ដកស្រង់ពី៖កោះសន្តិភាព