Social Network

ប្ដី​ស្រវឹងស្រា កាប់​ប្រពន្ធ ស្លាប់ ហើយរ​ត់ទៅ​កាប់​មនុស្ស ២ នាក់​ទៀត ឱ្យ​របួសធ្ងន់ នៅ​ស្រុក​ជីក្រែង​

បុរសម្នាក់ បានកាប់ប្រពន្ធរបស់ខ្លួន យ៉ាងព្រៃផ្សៃ បណ្ដាលឱ្យស្លាប់ នៅនឹងកន្លែងកើតហេតុ ហើយបន្ទាប់មក បានរត់ទៅកាប់មនុស្ស ២ នាក់ទៀត បណ្តាលឱ្យរបួស ក្រោយពីបុរសនេះ បានផឹកស្រា ស្រវឹងជោកជាំ។

ករណីហិង្សាដ៏ឃោរឃៅនេះ បានកើតឡើង នៅវេលាម៉ោង ៤ រសៀល ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅនៅភូមិព្រៃទទឹង ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប។ នគរបាលស្រុកជីក្រែង ខេត្តសៀមរាប បាននិយាយឱ្យដឹង នៅព្រឹកទី២០ ខែកញ្ញា ឆ្នាំ២០២១ នេះថាៈ ឃាតកម្មនេះ បង្កឡ់ងដោយជនសង្ស័យ ឈ្មោះ ឆែម ទក់ អាយុ ៣២ ឆ្នាំ។ ចំណែក ប្រពន្ធឈ្មោះ សាន់ ចាន់ អាយុ ២៧ ឆ្នាំ ត្រូវប្តីកាប់ចំនួន ២ ពូថៅ ចំខាងក្រោយក្បាល និងក្រោមត្រចៀក ខាងឆ្វេង ១ពូថៅ បណ្តាលអោយស្លាប់ នៅកន្លែងកើតហេតុតែម្តង។

ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យ បានរត់ចេញពីកន្លែងកើតហេតុ ហើយបានជួបនឹងឈ្មោះ ម៉ុន នៅផ្ទះក្បែរគ្នា ក៍បានកាប់ទៅលើឈ្មោះ ម៉ុន តែគេចផុត ក៏ត្រូវចំ ក ឈ្មោះ ខៀន សុខាន់ ភេទស្រី អាយុ ៣០ ឆ្នាំ ១ពូថៅ បណ្ដាលអោយរបួសធ្ងន់។ បន្ទាប់មក ជនសង្ស័យនោះ គ៏បានកាប់ទៅលើ ឈ្មោះ ខៀន ឆាត ភេទប្រុស អាយុ ៣៤ ឆ្នាំ ជាប្អូនស្រី ត្រូវដៃខាងឆ្វេង ១ ពូថៅ បណ្ដាលអោយ របួសទៀត។ ចុងក្រោយ ជនសង្ស័យ បានរត់គេចខ្លួន បាត់ស្រមោលតែម្តង ដោយសមត្ថកិច្ច កំពុងតាមចាប់៕/V

ដកស្រង់ពី៖ រស្មីកម្ពុជា