Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សមត្ថកិច្ច​ជំនាញ បញ្ជូន​នារី​ជនជាតិ​ចិន​ម្នាក់ ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ ទៅកាន់​តុលាការ​

  • Print

នារីជនជាតិចិន ដែលបើករថយន្ត ជ្រុលទៅបុកបុរសថ្មើរជើង ស្លាប់ម្នាក់ រួចហើយបន្តទៅបុករះ រថយន្ត ៤ គ្រឿងបន្ថែមទៀតនោះ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ ត្រូវបានកម្លាំងជំនាញ ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បញ្ជូនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ឲ្យតំណាង អយ្យការបើកការស៊ើបសួរ តាមនីតិវិធី។

គួររំលឹកថា កាលពីវេលាម៉ោង ១០និង៤០នាទី ព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ នៅត្រង់ចំណុច មុខក្រសួងអភិវឌ្ឍន៍ជនបទ ផ្លូវព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ មានគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង ដោយនារីជនជាតិចិន ដូចខាងលើនេះ បានបើករថយន្ត ម៉ាក RANGE ROVER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-2013 តាមបណ្ដោយផ្លូវ ព្រះមុនីវង្ស ក្នុងទិសដៅពីខាងជើង ទៅខាងត្បូង ដោយល្បឿនលឿន ។

ខណៈមកដល់ចំណុច កើតហេតុ រថយន្តនេះ បានជ្រុលទៅបុកបុរសថ្មើរជើងម្នាក់ បណ្ដាលឲ្យបោកក្បាល ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើត ហេតុ រួចរថយន្ត បន្តរេចង្កូតទៅបុករះ រថយន្ត៤គ្រឿង ដែលចតនៅចិញ្ចើមផ្លូវ រងការខូចខាតបន្ថែមទៀត។ ក្រោយកើតហេត កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកន្លែងកើតហេតុ សហការជាមួយ សមត្ថកិច្ចជំនាញ វាស់វែងយករថយន្ត ព្រមទាំងឃាត់នារី ជាអ្នកបើកបរ ទៅកាន់ការិយាល័យ ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ រង់ចាំដោះស្រាយ ទៅតាមផ្លូវច្បាប់។ បច្ចុប្បន្ន នារីជនជាតិចិនរូបនេះ កំពុងស្ថិតក្នុងដំណាក់កាល តំណាងអយ្យការ បើកការស៊ើបសួរ នៅឡើយ៕/V

ដកស្រង់ពី៖ រស្មីកម្ពុជា