Social Network

អនុប្រធានភូមិម្នាក់នៅស្រុកកំពង់រោទិ៍ ត្រូវរថយន្ត១គ្រឿងបុកស្លាប់ ពេលចុះជួយសម្រួលសណ្តាប់ធ្នាប់នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ

អនុប្រធានភូមិម្នាក់ ត្រូវរថយន្ត១គ្រឿង បុកបណ្តាឱ្យស្លាប់ ខណៈដែលបញ្ជូនដល់មន្ទីរពេទ្យខេត្ត ពេលជនរងគ្រោះកំពុងចុះជួយសម្រួលសណ្តាប់ធ្នាប់គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុក និងម៉ូតូរ៉ឺម៉ក់ កាលពីវេលាម៉ោង៧៖៥៥នាទីយប់ថ្ងៃ២៥ ខែតុលា ឆ្នាំ២០២១ នៅភូមិរោទិ៍ ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចស្រុកកំពង់រោទិ៍ បានឱ្យដឹងថា ជនរងគ្រោះជាអនុភូមិមានឈ្មោះ ចាន់ សុខ អាយុ៥៦ឆ្នាំ រស់នៅភូមិរោទិ៍ ឃុំញរ ស្រុកកំពង់រោទិ៍។ ក្រោយិកើតហេតុ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ បានដេញតាម ប៉ុន្តែរថយន្តបង្កបើកលឿនពេក ជាហេតុនាំឲ្យសមត្ថកិច្ចតាមមិនទាន់។ បច្ចុប្បន្នសពលោក ចាន់ សុខ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន៕

ដកស្រង់ពី៖ FreshNews