អ្នកទោស៧នាក់ នៅខេត្តស្ទឹងត្រែង ហែកគុករត់គេចខ្លួន, កម្លាំងសមត្ថកិច្ច កំពុងតាមស្រាវជ្រាវចាប់មកវិញ
- Details
- Category: Social Security News
អ្នកទោសនៅក្នុងពន្ធនាគារ ខេត្តស្ទឹងត្រែងចំនួន៧នាក់ បានហែកគុករត់គេចខ្លួន នៅវេលាម៉ោងជាង៣ទៀបភ្លឺ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១។
លោកឧត្តមសេនីយ៍ទោ អូន ស៊ីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែង បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា នៅពេលនេះកម្លាំងនគរបាលរបស់លោក បានសហការជាមួយកម្លាំងពន្ធនាគារ និងសមត្ថកិច្ចពាក់ព័ន្ធតាមព្រំដែន ដើម្បីស្រាវជ្រាវតាមចាប់អ្នកទោសទាំងនេះមកវិញ។ លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា អ្នកទោសទាំងនេះ បានវៃទម្លុះជញ្ជាំងគុក រួចរត់គេចខ្លួនតែម្តង ហើយពួកគេទាំងនេះ មានទោសភាគច្រើនជាមួយគ្រឿងញៀន៕
ដកស្រង់ពី៖ FreshNews