Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឃាត់ខ្លួនមេខ្យល់ម្នាក់ និងពលករចំនួន១៤នាក់ បម្រុងឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់

  • Print

កម្លាំងសមត្ថកិច្ចចម្រុះព្រំដែនកម្ពុជា បានបង្ក្រាបករណីលួចឆ្លងដែនទៅប្រទេសថៃ ដោយខុសច្បាប់មួយករណី ដោយឃាត់ខ្លួនមេខ្យល់ម្នាក់ ក្នុងចំណោមមេខ្យល់២នាក់ និងពលករប្រុសស្រីចំនួន១៤នាក់ ដែលដឹកនាំតាមរថយន្តចំនួន២គ្រឿង។

ប្រតិបត្តិការបង្ក្រាបបទល្មើសលួចឆ្លងដែនខុសច្បាប់នេះ បានធ្វើឡើងនៅវេលាម៉ោង១១យប់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅភូមិ គីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកឧត្តមសេនីយ៍ត្រី អ៊ុ សុផល ស្នងការរងទទួលផែនការងារព្រំដែន នៃស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកម្លាំងចុះស្រាវជ្រាវឈានដល់ឃាត់រថយន្តបានចំនួន ២គ្រឿង។

លោកឧត្តមសេនីយ៍ត្រី អ៊ុ សុផល បានបញ្ជាក់ថា រថយន្តទាំង២គ្រឿងនោះមានម៉ាកសាំយ៉ុង ពណ៌ស ផ្លាកលេខ 2V.2810 ភ្នំពេញ និង ១គ្រឿងទៀត ម៉ាកកាមម៉ារី ស៊េរី៩៥ ពណ៌ស ផ្លាកលេខ 2A.2155 បាត់ដំបង។ រថយន្តទាំង២គ្រឿងនោះ ក្រោយពីដឹកពលករចេញពីភូមិគីឡូម៉ែត្រ៤ ឆ្ពោះមកកាន់ស្រុកម៉ាឡៃ បើកមកដល់ចំណុចផ្លូវកែង ខ្លាងាប់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ រថយន្តទាំង២ បានឃើញសមត្ថកិច្ចធ្វើការត្រួតពិនិត្យនោះអ្នកបើករថយន្តម៉ាកសាំយ៉ុង ពណ៌ស បបានចុះគេចខ្លួនបាត់ ដោយក្នុងនោះសមត្ថកិច្ច បានឃាត់រថយន្តម៉ាកកាមម៉ារី១គ្រឿង ដែលជាអ្នកនាំមនុស្សឆ្លងដែនខុសច្បាប់អ្នកបើកឈ្មោះ ឈុំ សាផុន ភេទប្រុស អាយុ២៨ឆ្នាំ រួមនឹងពលករចំនួន១៤នាក់។

ពលករទាំង១៤នាក់ បានបញ្ជូនមកកាន់ប៉ុស្តិ៍រដ្ឋបាលឃុំទួលពង្រ ដើម្បីសាកសួរ។ តាមចម្លើយសារភាពរបស់ឈ្មោះ ឈុំ សាផុន បានប្រាប់សមត្ថកិច្ចថាខ្លួនជាអ្នកដឹកមនុស្សពីស្រុកខ្មែរ ឆ្លងដែនយកទៅឱ្យមេខ្យល់ នៅប្រទេសថៃ ក្នុង១នាក់ ជូនយកទៅឱ្យមេខ្យល់នៅថៃ១,០០០បាទ ជាថ្លៃឈ្នូល។ បច្ចុប្ប ន្ននេះទាំងមេខ្យល់ និងរថយន្តរួមទាំងពលករទាំងអស់បានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីចាត់ការបន្តតាមច្បាប់៕

ដកស្រង់ពី៖ FreshNews