Social Network

​ត្រឹម​១យប់! ស្ត្រី២រូបប៉.ងបញ្ចប់អ្វីៗគ្រប់យ៉ាងផ្អើ.លស្ពានជ្រោយចង្វា

ស្ត្រីម្នាក់ស្រលាញ់ប្តីខ្លាំងបាត់មុខមិនបាន បែរជាប្តីព្រងើយកន្តើយទុកនាងចោលមិនខ្វាយខ្វល់ ហើយទៅមានស្រីថ្មីទៀត ធ្វើឱ្យនាងតូចចិត្ត ក៏បានដើរទៅលោ.តទឹកពីលើស្ពានជ្រោយចង្វារ តែមិនបានសម្រេចនោះទេ ។

លុះ១០នាទីក្រោយមក ស្រាប់តែមាននារីម្នាក់ទៀតបានមកអង្គុយយំលើស្ពានជ្រោយចង្វា ប៉ុ.នប៉.ងលោ.តទឹកទៀត បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង7និង30នាទីយប់ថ្ងៃទី2 ខែធ្នូ ឆ្នាំ2021 នៅលើស្ពានជ្រោយចង្វាចាស់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ស្ត្រីគិតខ្លីប៉ុ.នប៉ងលោ.តទឹកទាំង២នាក់ខាងលើ ក្នុងនោះស្ត្រីម្នាក់មានអាយុ25ឆ្នាំ មុខរបរចងការប្រាក់ ពាក់អាវពណ៌ខ្មៅ មានប្តីឈ្មោះ ចឺម អាយុ២០ឆ្នាំ ។ ចំណែកស្ត្រីម្នាក់ទៀត ពាក់អាវពណ៌ផ្កាឈូក ។ តាមប្រភពពីស្ត្រីរងគ្រោះពាក់អាវពណ៌ខ្មៅបានរៀបរាប់ទាំងទឹកភ្នែកអោយដឹងថា គាត់ទើបនឹងរៀបការជាមួយប្តីបានរយៈពេល5ខែ តែគាត់ស្រលាញ់ប្តីខ្លាំងណាស់ រហូតហ៊ានធ្វើគ្រប់យ៉ាងដើម្បីប្តី មិនឲ្យប្តីធ្វើការអ្វីទាំងអស់ គិតតែពីដើរលេងសប្បាយ រហូតប្តីដឹងចិត្តលែងខ្វល់ពីនាង។ មួយរយៈក្រោយនេះ ប្តីគាត់បានធ្វើបាបចិត្តគាត់យ៉ាងខ្លាំង ដូចជាដើរលេងសប្បាយមិនខ្វល់ប្រពន្ធ ចូលខារ៉ាអូខេ លួចមានស្រីថ្មី មិនខ្វល់រកការងារធ្វើ គិតតែសប្បាយតែម្នាក់ឯង ការងារទាំងប៉ុន្មាន ទុកអោយគាត់ជាអ្នករ៉ាប់រងតែម្នាក់ឯង ។

ស្ត្រីរងគ្រោះបានបន្តថា ៖ កាងារតែប៉ុណ្ណេះគាត់មិនរអ៊ូរទាំទេ សុំអោយតែប្តីបានសុខ និងស្រលាញ់ កុំក្បត់ចិត្តគាត់ទៅបានហើយ តែប្តីបែរជាមិនខ្វាយខ្វល់ រត់ទៅសម្ងំនៅស្រុកកំណើតធ្វើព្រងើយកន្តើយ ទូរស័ព្ទក៏ប្លុកលេខគាត់ចោលទៀត ធ្វើអោយនាងគេងយំតែម្នាក់ឯងស្ទើរតែរាល់យប់ ស្មុគស្មាញគំនិត គិតអ្វីមិនចេញ ក៏សម្រេចចិត្តជិះកង់បីមកលើស្ពានជ្រោយចង្វារប៉ុនប៉.ងបញ្ចប់ជីវិត ដើម្បីគេចពីបញ្ហា ប៉ុន្តែត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចឃាត់ទាន់ រួចប្រគល់ឲ្យសមត្ថកិច្ច ។ តាមប្រភពសមត្ថកិច្ចប្រចាំការនៅគោលដៅស្ពានជ្រោយចង្វារខាងលិចរង្វង់មូលគួចកាណុង បានប្រាប់ឲ្យដឹងថា មុនកើតហេតុគឺមានអ្នករត់ម៉ូតូកង់បីម្នាក់ បានដឹកស្ត្រីខាងលើពីស្តុបភ្នំពេញថ្មី មកដាក់នៅប៉ុស្តិ៍ប្រចាំការគាត់ ដោយឃើញស្ថានភាពនាងមិនស្រួល គិតតែពីយំ ហើយអោយគាត់ដឹកនាងទៅដាក់លើស្ពានជ្រោយចង្វារ ។ លុះពេលមកដល់ប៉ុស្តិ៍ប្រចាំការនាងក៏បានចុះពីលើកង់បី ហើយដើរសំដៅឡើងទៅលើស្ពានយ៉ាងលឿន ដោយឃើញសភាពមិនស្រួល សមត្ថកិច្ចក៏តាមទៅឃាត់ដល់ពាក់កណ្ដាលស្ពានបម្រុងលោ.តចុះទឹក ក៏ចាប់ទាញនាងចុះមកវិញទាន់ពេលវេលា។

បន្ទាប់មកក៏នាំនាងចុះមកអង្គុយនៅខាងក្រោមគោលដៅប្រចាំការរបស់កម្លាំងអន្តរាគមន៍ពិសេសខណ្ឌជ្រោយចង្វារ និងទាក់ទងហៅសាច់ញាតិអោយមកទទួលយកនាងត្រឡប់ទៅផ្ទះវិញ ។ ខណៈពេលសមត្ថកិច្ចក៏ដូចជាប្រជាពលរដ្ឋដែលកំពុងតែឆោឡោករណីស្ត្រីម្នាក់ខាងលើតូចចិត្តរឿងប្តីមានស្រីថ្មីហើយប៉ុនប៉.ងលោ.តទឹកមិនទាន់បាន10នាទីផង ស្រាប់តែមាននារីវ័យក្មេងម្នាក់ទៀត ពាក់អាវពណ៌ផ្កាឈូក ដែលបានឈ្លោះប្រកែកគ្នាមួយសង្សារ រួចតូចចិត្តក៏បានជិះកង់បីចេញពីម្តុំទួលពង្រ មកអង្គុយយំលើស្ពាននោះទៀត ដោយបារម្ភថា នាងគិតផ្តេសផ្តាស ផ្អើលសមត្ថកិច្ចទៅឃាត់ម្តងទៀត ក៏នាំចុះមកក្រោម រួចទាក់ទងហៅសាច់ញាតិអោយមកទទួលនាងត្រឡប់ទៅផ្ទះវិញ ៕

ដកស្រង់ពី៖ កោះសន្តិភាព