Social Network

កូនប្រុស​មាន​សតិ​មិន​គ្រប់​យក​បំពង់ទីប​វាយ​ឪពុក​បង្កើត​ផុង​លលាដ៍ក្បាលស្លា.ប់​

កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាទី បានឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីឃា.តកម្ម ប្រព្រឹត្តនៅភូមិត្រពាំងក្រឡាញ់ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ វេលាម៉ោង២១និង០០នាទី ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ។

ជនដៃដល់មានឈ្មោះ និល មន ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ បានយកដំបងដែកបំពង់ទីបវាយទៅលើជនរងគ្រោះឈ្មោះ និល ហ៊ីម ភេទប្រុស អាយុ៦៤ឆ្នាំ មានទីលំនៅភូមិត្រពាំងក្រឡាញ់ ឃុំលំពង់ ស្រុកបាទីខេត្តតាកែវ ត្រូវជាឪពុកបង្កើត ជាច្រើនដំបង ចំក្បាលពីក្រោយ បណ្តាលអោយបែកផុងលលាដ៍ក្បាលស្លា.ប់ (ជនសង្ស័យជាមនុស្សសតិមិនគ្រប់(បែកថ្នាំ) និងស្រវឹងស្រា) ក្រោយកើតហេតុ ជនសង្ស័យបានរត់គេចខ្លួនបាត់ ។ លុះដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ នៅវេលាម៉ោង០៧និង៣០នាទី ទើបកម្លាំងនគរបាលបានឃាត់ខ្លួនបានជនសង្ស័យ និងវត្ថុតាង នៅត្រង់ចំណុចព្រៃក្រោយភូមិត្រពាំងក្រឡាញ់ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ នាំមកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

ដកស្រង់ពី៖ កោះសន្តិភាព