Social Network

ឃើញ​ដើរ​ចូល​ទៅ​​យក​កង់​បី​ លុះ​មួយសន្ទុះ​ ស្រាប់តែ​​​មានអាការៈប្លែកៗ ផ្អើ.លកា​រ៉ា​ស់​សាំង

បុរសជាអ្នករត់កង់បីម្នាក់បានដេកស្លា.ប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ខណៈដែលគេបានឃើញបុរសរងគ្រោះរូបនោះដើរមកយកកង់បីឥណ្ឌាដូចសព្វមួយដង លុះជាងមួយម៉ោងក្រោយមក ស្រាប់តែជនរងគ្រោះមានអាការៈគ្រវីក្បាលនិងបែកពពុះមាត់ដា.ច់ខ្យល់ស្លា.ប់ភ្លាមៗតែម្តង។

ហេតុការណ៍ខាងលើនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចស្ថានីយប្រេងឥន្ធនៈមួយកន្លែង តាមបណ្តោយផ្លូវលខ៤៨៨ កែងផ្លូវ១៥៥ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌ពីនគរបាលបានប្រាប់ឱ្យដឹងថា បុរសគ្រោះមានឈ្មោះ កែវ នាង អាយុ៤៦ឆ្នាំ មុខរបររត់កង់បីឥណ្ឌា មានទីលំនៅផ្ទះលេខ៥ ផ្លូវលេខ ៣៣BT ភូមិសន្សំកុសល២ ក្នុងសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តាមប្រភពដដែលបានបន្តថា មុនពេលកើតហេតុ កាលពីវេលាម៉ោងប្រមាណ៧និង៣២នាទីព្រឹកថ្ងៃកើតហេតុ គេឃើញបុរសរងគ្រោះបានដើរចូលមកយកកង់បីឥណ្ឌាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១HL-៤៧៣៨ ដែលបានផ្ញើទុកក្នុងការ៉ាស់សាំង ខាងលើដូចសព្វមួយដង ។

តាមប្រភពដដែលបានបន្តទៀតថា លុះប្រមាណជាងមួយម៉ោងក្រោយមក ក៏ស្រាប់តែឃើញជនរងគ្រោះមានអាការៈគ្រវីក្បាល និងបែកពពុះមាត់ដា.ច់ខ្យល់ស្លា.ប់នៅលើសាឡុងផ្តៅក្នុងការ៉ាស់សាំងតែម្តង ។ ភ្លាមៗនោះ បុគ្គលិករបស់ស្ថានីយប្រេងឥន្ធនៈ ក៏បានទូរស័ព្ទរាយការណ៍ទៅកាន់កម្លាំងមានសមត្ថកិច្ចអោយបានដឹងពីករណីនេះ ។ នៅពេលដែលទទួលបាននូវសេចក្តីរាយការណ៍ខាងលើនេះភ្លាម កម្លាំងនគរបាលខណ្ឌចំការមន ក៏បានសហការជាមួយនិងកម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្ររាជធានីភ្នំពេញ ចុះមកធ្វើការត្រួតពិនិត្យនិងកោសល្យវិច្ច័យទៅលើស.ពជនរងគ្រោះផងដែរ។ ក្រោយពីកម្លាំងនគរបាលខណ្ឌចំការមនសហការជាមួយនឹងកម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្ររាជធានីភ្នំពេញ ទៅលើស.ពបុរសរងគ្រោះ ដោយបានបញ្ជាក់ថា ជនរងគ្រោះស្លា.ប់បាត់បង់ជីវិត ដោយសារគាំងបេះដូង បណ្តាលមកពីជំងឺបេះដូង ទើបបានប្រគល់ស.ពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី ៕

ដកស្រង់ពី៖ កោះសន្តិភាព