Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជិះ​ម៉ូតូវ៉ាឡាន ជ្រុលចង្កូតបុកឡានដឹកសំរាម បញ្ច្រាសទិស បណ្តាលឲ្យ​ស្លា.ប់​​​អ្នកធ្វើដំណើរ​តាមម៉ូតូ​ ២នាក់​

  • Print

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅថ្ងៃទី១១ ខែមករានេះ វេលាម៉ោង ១៨:៣៥នាទី លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ២១១-២១២ ស្ថិតនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រវាងម៉ូតូ Honda Wave ពណ៌ខ្មៅ គ្មានស្លាកលេខ និងរថយន្តកូរ៉េ ដឹកសម្រាម មិនមានស្លាកលេខ បើកបរក្នុងទិសដៅ បញ្ច្រាសទិសគ្នា។ភាគីខាងម៉ូតូ បើកបរក្នុងទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ។

អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ និងអ្នករួមដំណើរម្នាក់ទៀត ឈ្មោះ សំ ចិត្រា ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិឧកញ៉ាប៉ាង ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ សាក្សី លើកឡើងថា លុះមកដល់ចំណុចខាងលើ ម៉ូតូ បានវ៉ារថយន្ដ ១គ្រឿង ខណៈពេលនោះ មានរថយន្ដ ១គ្រឿង ម៉ាក DAEWOO (រថយន្តដឹកសម្រាម) ពណ៌ខៀវ គ្មានស្លាកលេខ ដែលមានទិសដៅផ្ទុយគ្នា អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ បណ្ដាលអោយម៉ូតូបុកចំពីមុខចំហៀងខាងឆ្វេងតែម្ដង។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្ដាលអោយមនុស្សស្លា.ប់ចំនួន ០២នាក់ ស្លា.ប់នៅនឹងកន្លែងកើតហេតុ។ ១.បុរសអ្នកបើកបរម៉ូតូ HONDA WAVE និងម្នាក់ទៀត ជាអ្នករួមដំណើរ ឈ្មោះ សំ ចិត្រា ភេទប្រុស។ ភ្លាមៗ សាកស.ព ត្រូវបានតម្កល់ទុកនៅវត្តបិតត្រាំង ដើម្បីស្វែងរកសាច់ញាតិ យកធ្វើបុណ្យតាមប្រពៃណី។ រីឯវត្ថុតាង (ម៉ូតូ និងរថយន្ដ) បានយកមករក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់។ ដោយឡែក អ្នកបើកបររថយន្ដ បានរត់គេចខ្លួនបាត់ ក្រោយពេលកើតហេតុ៕

ដកស្រង់ពី៖ កោះសន្តិភាព