Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចាប់ខ្លួន​នារី​ម្នាក់ ទិញ​គ្រឿងញៀន​ពី​ភ្នំពេញ ឲ្យ​ផ្ញើ​តាម​ក្រុមហ៊ុន វី​រៈ ប៊ុ​ន​ថាំ មក​ខេត្តបាត់ដំបង

  • Print

កម្លាំងសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ទទួលបានព័ត៌មានករណីគ្រឿងញៀន ពីកម្លាំងនគរបាលរាជធានីភ្នំពេញ ដែលបានរាយការណ៍មកថា មានបញ្ញើគ្រឿងញៀន តាមរយៈក្រុមហ៊ុនដឹកជញ្ជូន វីរៈ ប៊ុនថាំ ពីក្រុងភ្នំពេញ ឆ្ពោះមកខេត្តបាត់ដំបង ។

ក្រោយទទួលបានដំណឹងនេះ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត ដឹកនាំលោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យជំនាញ បានចុះទៅដល់ក្រុមហ៊ុនដឹកជញ្ជូន វីរៈ ប៊ុនថាំ សាខាខេត្តបាត់ដំបង និងបានសហការជាមួយដំណាងសាខាក្រុមហ៊ុន ធ្វើការឆែកឆេរ ពិនិត្យឃើញបញ្ញើឥវ៉ាន់មួយមានផ្ទុកសារធាតុញៀន ក្នុងកញ្ចប់នោះ ។ បន្ទាប់មក កម្លាំងសមត្ថកិច្ចជំនាញបន្តស្រាវជ្រាវ ដោយបន្លំខ្លួនធ្វើជាអ្នកដឹកជញ្ជូន ហើយបានដឹកកញ្ចប់ឥវ៉ាន់នោះ យកទៅឲ្យមេខ្លោងដែលកុម្ម៉ង់ទិញ នៅចំណុចភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ជាលទ្ធផល ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ជា សុវណ្ណបញ្ចកា ភេទស្រី អាយុ២៩ឆ្នាំ មានទីលំនៅភូមិបវេល១ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង និងវត្ថុតាងចាប់យកបានរួមមាន ៖ ទូរសព្ទចំនួន ០១គ្រឿង ។ បច្ចុប្បន្ន ស្ត្រីសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕

ដកស្រង់ពី៖ កោះសន្តិភាព