Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេច​ក្រឡាហោម ស ខេ​ង សម្រេច​ដក​តំណែង​មេ​ប៉ុស្តិ៍​សំរោង​ធំ ថែម​ទាំង​បន្ថយស័ក្តិ

  • Print

លោកវរសេនីយ៍ត្រី(ស័ក្តិ៤) ហួត សីហា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បានប្រព្រឹត្តិល្មើសនឹងវិន័យកងកម្លាំងនគរបាលជាតិ ត្រូវបានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចដកហូតមុខតំណែង និងបន្ថយស័ក្តិ ចំនួន១ថ្នាក់ ឲ្យមកត្រឹមអនុសេនីយ៍ឯក(ស័ក្តិ៣) វិញ នេះបើយោងសេចក្តីប្រកាសចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២នេះ ដែលអ្នកសារព័ត៌មានទើបទទួលបាននៅថ្ងៃពុធ ទី១២ មករានេះ ។

សូមបញ្ជាក់ថា សារព័ត៌មានមួយចំនួន បានចុះផ្សាយជាបន្តបន្ទាប់ មានខ្លឹមសារចំណងជើងថា «មហាជនរង់ចាំមើលថា តើវាសនារបស់លោក ហួត សីហា មេប៉ុស្តិ៍សំរោងធំ មានវាសនាទៅជាយ៉ាងណា ?» ដែលបានចាប់ករណីគ្រឿងញៀន ទៅលើយុវជន៣នាក់ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ កន្លងមកនេះ នៅចំណុចភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយជំរិតទារប្រាក់ពីយុវជនទាំងបីនាក់នោះ ចំនួន ៣៥០០ដុល្លារអាមេរិក ជាថ្នូរនឹងការដោះលែង ។ ក្រោយពីទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់ឲ្យមន្ត្រីការិយាល័យបុគ្គលិក ចុះស្រាវជ្រាវករណីខាងលើ ។ ក្រោយពីបានចុះស្រាវជ្រាវ និងសួរនាំ មន្ត្រីជំនាញរកឃើញថា លោកវរសេនីយ៍ត្រី ហួត សីហា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បានអនុវត្តខុសនីតិវិធី ។

ហើយលោកវរសេនីយ៍ត្រី ហួត សីហា ត្រូវបានអនុវត្តវិន័យ និងសួរនាំបន្ថែម នៅការិយាល័យបុគ្គលិក រង់ចាំការសម្រេចពីគណៈស្នងការ និងធ្វើរបាយការណ៍ សុំគោលការណ៍បន្ថែមទៅថ្នាក់ជាតិ ដើម្បីពិនិត្យសម្រេច ។ លិខិតប្រកាសលេខ០៤៩ប្រក ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ត្រូវបានអនុវត្តវិន័យចំពោះវរសេនីយ៍ត្រី ហួត សីហា អត្តលេខ ៥៨១១១ ក្រោមរូបភាពដកហូតមុខតំណែង ពីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ឲ្យមកជាមន្ត្រី និងបន្ថយឋានន្តរស័ក្កិចំនួន ១ថ្នាក់ ឲ្យមកនៅត្រឹមថ្នាក់ អនុសេនីយ៍ឯក ។ មូលហេតុ ល្មើសវិន័យកងកម្លាំងនគរបាលជាតិ ៕

ដកស្រង់ពី៖ កោះសន្តិភាព